Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រោយបង្ហាញវត្ដមានជិត​ ១០០ ឆ្នាំ ព្រលានយន្ដហោះអន្តរជាតិសៀមរាបចាស់ នឹងត្រូវបិទជាស្ថាពរនាពេលខាងមុខនេះហើយ

Media LNN | Oct 11, 2023
ក្រោយបង្ហាញវត្ដមានជិត​ ១០០ ឆ្នាំ ព្រលានយន្ដហោះអន្តរជាតិសៀមរាបចាស់ នឹងត្រូវបិទជាស្ថាពរនាពេលខាងមុខនេះហើយ
Clinic narith

ក្រោយបង្ហាញវត្ដមានជិត​ ១០០ ឆ្នាំ ព្រលានយន្ដហោះអន្តរជាតិសៀមរាបចាស់ នឹងត្រូវបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះហើយ។ នេះបើតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល។

តាមដកស្រង់ពីមន្ទីរព័ត៌មានខេត្ដសៀមរាប នៅថ្ងៃទី១១ ខែតុលានេះ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ព្រលានយន្ដហោះអន្ដរជាតិសៀមរាប ស្ថិតនៅក្រុងសៀមរាប បានចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ ព្រលាននេះបានបិទទ្វារដោយសារសង្គមស៊ីវិលនៅកម្ពុជា ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦។

ព្រលានយន្ដហោះអន្ដរជាតិសៀមរាបចាស់នេះ មានទីតាំងតូច និងជិតប្រាសាទអង្គរវត្ដ ដែលមិនអាចចុះចតយន្ដហោះធំៗបាន នឹងបិទការហោះហើរជាផ្លូវការចាប់ពីម៉ោង០០នាទីយប់ថ្ងៃទី១៦ ខែតុលខាងមុខនេះ ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ជាសមិទ្ធិផលដ៍ធំបំផុតមិនធ្លាប់មាននៅកម្ពុជា។

យ៉ាងណាទន្ទឹមនឹងការបិទព្រលានយន្ដហោះចាស់នេះដែរ ព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ ដែលជាព្រលានថ្មី ក៏នឹងត្រូវបានចាប់ផ្ដើមបើកជើងហោះជាផ្លូវការនៅថ្ងៃតែមួយផងដែរ។ ខណៈដែលព្រលាននេះត្រូវបានវិនិយោគទឹកប្រាក់ចំនួន ១.១០០លានដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០ខាងមុខ ហើយមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបាន ចំនួន១០.០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦.០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ៕

387810045 817252887075158 2104606249757028630 N

387809910 817252897075157 1412482892669008399 N

44