Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមាគមធនាគារនៅកម្ពុជា ក្រើនរំលឹប្រជាជនឱ្យប្រយ័ត្ន ករណីឆបោកពេលទិញអីវ៉ាន់អនឡាញ

Admin Alynana | Oct 12, 2023
សមាគមធនាគារនៅកម្ពុជា ក្រើនរំលឹប្រជាជនឱ្យប្រយ័ត្ន ករណីឆបោកពេលទិញអីវ៉ាន់អនឡាញ
Clinic narith

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា (The Association of Banks In Cambodia ហៅកាត់ថា ABC) បានចេញផ្សាយនូវសេចក្ដីជូនដំណឹង មួយនៅលើផេកផ្លូវការ ស្ដីអំពីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ ការក្លែងបន្លំតាមរយៈកម្មវិធីទិញទំនិញតាមទូរស័ព្ទ។

នៅក្នុងសេចក្ដីជូនដំណឹងនោះ ABC បានលើកឡើងដោយក្ដីបារម្ភ ជុំវិញការកើនឡើងនៃករណីក្លែងបន្លំតាមរយៈកម្មវិធីទិញទំនិញតាមទូរស័ព្ទ ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានជាខ្លាំងទៅដល់អ្នកប្រើប្រាស់។ ABC បានបញ្ជាក់ដែរថា ជនខិលខូចបានធ្វើការឆបោកតាមរយៈរូបភាពដូចជា ធ្វើការផ្សព្វផ្សាយកម្មវិធីដែលមានមេរោគនៅលើគេហទំព័រដែលស្រដៀងហ្នឹងកម្មវិធីផ្លូវការ ក្នុងគោលបំណងទាក់ទាញអ្នកប្រើប្រាស់ស្មាតហ្វូនឱ្យទាញយកកម្មវិធីទាំងនោះទៅប្រើប្រាស់។

ជាទូទៅនៅពេលដែលកម្មវិធីក្លែងក្លាយទាំងនោះត្រូវបានដំឡើងរួចរាល់ ជនខិលខូចទាំងនោះនឹងទទួលបានសិទ្ធិពេញលេញក្នុងការកាន់កាប់ឧបករណ៍របស់អ្នកប្រើប្រាស់ និងធ្វើសកម្មភាពក្លែងបន្លំរួមទាំងការចម្លងព័ត៌មានសម្ងាត់សំខាន់ៗ ហើយថែមទាំងប្រើប្រាស់គណនីរបស់ម្ចាស់ឧបករណ៍ទាក់ទងទៅកាន់បងប្អូនញាតិមិត្ត ដើម្បីបោកយកលុយជាដើម។ 

ដោយមើលឃើញពីផលវិបាកនៃបញ្ហាខាងលើនេះ សមាគមធនាគារនៅកម្ពុជា បានណែនាំឱ្យប្រជាជនគ្រប់រូបបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលទាញយកកម្មវិធីណាមួយពីអ៊ីនធឺណិត។ ដើម្បីរក្សាសុវត្ថិភាព ABC ក៏បានប្រាប់ឱ្យអនុវត្តតាមជំហានងាយៗទាំង៣ខាងក្រោមនេះ៖

១. ដំឡើងតែកម្មវិធីណាដែលមានលក្ខណៈផ្លូវការ និងមានវិធានការសុវត្ថិភាពតឹងរឹង (ដំឡើងតាម Google Play store, Apple App store, Huawei Gallery)។ ប្រសិនបើករណីអ្នកបានជ្រុលដំឡើងកម្មវិធីដែលមានមេរោគហើយ ត្រូវប្រញាប់លុបវាចោលជាបន្ទាន់! 

២. កុំផ្ដល់សិទ្ធិចូលដំណើរការប្រព័ន្ធ Full Admin ទៅក្នុងកម្មវិធីណាមួយដែលមាននៅក្នុងទូរស័ព្ទដៃរបស់អ្នក។ បើអាចចូលទៅកំណត់នៅក្នុង Accessibility នៅក្នុង Setting របស់ទូរស័ព្ទដៃរបស់អ្នកឱ្យហើយកាន់តែល្អ។

៣. ធ្វើការ Update ប្រព័ន្ធប្រតិបត្តិការ (OS) នៅលើទូរស័ព្ទរបស់អ្នកជាប្រចាំឱ្យទៅជាកំណែចុងក្រោយ ដើម្បីការពារឧបករណ៍របស់អ្នកពីការគំរាមកំហែងដែលអាចនឹងកើតឡើង៕

387221288 700531965457641 757472114667000317 N