Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

៣ ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាង ៦ ម៉ឺននាក់

Media LNN | Oct 16, 2023
៣ ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាង ៦ ម៉ឺននាក់
Clinic narith

រយៈពេល ៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ១៣ រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៣ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ ខេត្ត​កែប ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន ៦៣,០៦៦ នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​ លោក ប៊ុន យោង អភិបាល​រង​ខេត្ត​កែប អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​កែប បាន​ឲ្យ​ដឹង។
photo_2023-10-16_09-59-41

របាយការណ៍​ខាង​លើ បញ្ជាក់​ថា សម្រាប់​ខេត្ត​កែប ភ្ញៀវ​ទេសចរ​បាន​អញ្ជើញ​មក​លេង​លំហែ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ទូទាំង​ខេត្ត​កែប​មាន​ចំនួន ៦៣,០៦៦ នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ ៦២,១៩០ នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៨៧៦ នាក់។ ចំពោះ សណ្ដាប់ធ្នាប់ និង​ស្ថានភាព​សន្តិសុខ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺ​បាន​រៀបចំ​មាន​របៀបរៀបរយ​ល្អ​ប្រសើរ​នៅ​តាម​តំបន់​រមណីយដ្ឋាន​នីមួយៗ។

ជាមួយ​នោះ លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ប្រាប់​ឲ្យ​ដឹង​ថា បើ​គិត​ចាប់ពី​ថ្ងៃ​ទី ១៣ រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៣ ដែល​ជា​ថ្ងៃ​ឈប់សម្រាក នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ភ្ញៀវ​ទេសចរ​ពី​តាម​បណ្ដា​រាជធានី-ខេត្ត មួយ​ចំនួន បាន​មក​សម្រាក​ដើរ​លេង​កម្សាន្ត​លម្ហែ​នៅ​តាម​តំបន់​ទេសចរណ៍ និង​កន្លែង​ដើរលេង​កម្សាន្ត​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប។ លោក​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​ឆ្នាំនេះ គឺ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំមុន៕
photo_2023-10-16_09-59-16photo_2023-10-16_10-00-11photo_2023-10-16_10-02-14photo_2023-10-16_10-01-05photo_2023-10-16_10-00-42