(សៀមរាប)៖ ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ គឺពីថ្ងៃទី១៣ដល់១៥ ខែតុលា មានទេសចរសរុប ១៣២,០៥១នាក់ បានដើរកម្សាន្តខេត្តសៀមរាប។
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងចំណោមទេសចរជាង១៣ម៉ឺននាក់ ក្នុងនោះទេសចរជាតិ និងពលរដ្ឋក្នុងខេត្តមានចំនួន ១២៥,៤៤៩នាក់ ដែលបានដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរមានចំនួនជាង៨ម៉ឺននាក់ និងតាមសហគមន៍ រមណីយដ្ឋានទេសចរណ៍នានាជាង៤ម៉ឺននាក់។ ចំណែកទេសចរបរទេសសរុប ៦,៦០២នាក់៕