ប្រជាជនភាគច្រើនដែលរស់នៅក្នុងខណ្ឌ លីវ ឈីវ (Lieu Chieu) នៃទីក្រុង ដាណាង ប្រទេសវៀតណាម បានចាកចេញពីលំនៅឋានរបស់ពួកគេ ទៅកាន់ទីទួលខ្ពស់កាលពីព្រឹកថ្ងៃអង្គារ (១៧ តុលា)។
មនុស្សជិត ៥.០០០នាក់ នៅក្នុងតំបន់នេះត្រូវបានជម្លៀសចេញកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យកម្ពស់ទឹកកើនឡើងដល់ ១,៥ម៉ែត្រ។
ពលរដ្ឋទាំងនោះបានត្រឡប់ទៅផ្ទះវិញកាលពីព្រឹកថ្ងៃច័ន្ទ (១៦ តុលា) ប៉ុន្តែមនុស្សជាង ១.០០០នាក់ ត្រូវជម្លៀសចេញម្តងទៀតកាលពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៤ម៉ោងនៅក្នុងតំបន់នេះ។
លោក ប៊ួយ ជុង ខាញ់ (Bui Trung Khanh) ចៅសង្កាត់ ហ័រខាញ់ ណាម (Hoa Khanh Nam) នៃខណ្ឌ លីវ ឈីវ បាននិយាយថា មនុស្សភាគច្រើនបានផ្លាស់ទៅរស់នៅផ្ទះអ្នកជិតខាងរបស់ពួកគេនៅលើទីទួលជាងនេះ ហើយអ្នកផ្សេងទៀតត្រូវបានគេបញ្ជូនទៅកាន់ការិយាល័យរដ្ឋាភិបាល។
សូមបញ្ជាក់ថា ទីក្រុងដាណាង របស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះរបស់ភ្លៀងត្រូពិច៕