Alynana Media Cambodia
Icon Collap
clinic narit

សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង! ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា

Media LNN | Oct 21, 2023
សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង! ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន ត្រូវបានព្យាករណ៍ថានឹងវិវត្តទៅជាវិសម្ពាធទាប (Tropical Depression TD) ។ កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់ លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យម បានកើតឡើង វិសម្ពាធទាបនេះពុំមានឥទ្ធិពលផ្ទាល់ មកលើប្រទេសកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%។

លើសពីនេះ ខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃនឹងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៧០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។ សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕