Alynana Media Cambodia
Icon Collap
clinic narit

ចំនួនប្រជាពលរដ្ឋថៃដែលបានស្លាប់ ក្នុងជម្លោះផ្ទុះអាវុធ នៅប្រទសអ៊ីស្រាអែលបានកើនដល់៣០នាក់ហើយ

Admin Alynana | Oct 21, 2023
ចំនួនប្រជាពលរដ្ឋថៃដែលបានស្លាប់ ក្នុងជម្លោះផ្ទុះអាវុធ នៅប្រទសអ៊ីស្រាអែលបានកើនដល់៣០នាក់ហើយ
Clinic narith

បាងកក៖ ចំនួនប្រជាពលរដ្ឋថៃដែលបានស្លាប់ ក្នុងជម្លោះផ្ទុះអាវុធ នៅប្រទសអ៊ីស្រាអែលបានកើនដល់៣០នាក់ហើយ ដោយដំបូងឡើយ មានត្រឹម១២នាក់តែប៉ុណ្ណោះ។

ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានឆក់យកអាយុជីវិតជនជាតិថៃ កើនដល់ចំនួន ៣០នាក់ហើយ ដោយគេដឹងថា ចំនួនពលរដ្ឋថៃស្លាប់ ដំបូងឡើយ មានត្រឹម១២នាក់តែប៉ុណ្ណោះ។ ក្រៅពីស្លាប់ទាំង ៣០នាក់នេះ ក៏មានពលរដ្ឋថៃ ចំនួន១៩ នាក់ផ្សេងទៀត នៅតែត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។

ជនជាតិថៃប្រមាណ ៨,០០០នាក់ ក្នុងប្រទេសអ៊ីស្រាអែល បានស្នើសុំត្រឡប់ទៅផ្ទះវិញ ដោយក្នុងនោះ មាន ២,១០០នាក់បានធ្វើមាតុភូមិនិវត្តន៍រួចហើយ។

ក្រសួងការបរទេសថៃបានឲ្យដឹង កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ចំនួនពីរជើងទៀត កំពុងដឹកជញ្ជូនពលរដ្ឋថៃ ចំនួន៥៣៤នាក់ បន្ថែមទៀត ចាកចេញពីប្រទេសអ៊ីស្រាអែល ហើយត្រូវបានគេរំពឹងថា នឹងទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ នៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣នេះ។

ក្រសួងការបរទេសថៃក៏មានសំណងសម្រាប់គ្រួសារជនរងគ្រោះ ដែលបានស្លាប់ នៅអ៊ីស្រាអែលផងដែរ ខណៈដែលសពជនជាតិថៃក៏បាននិងកំពុងរៀបចំដឹកយកមកប្រទេសថៃវិញ។ សំណងនេះត្រូវបានរៀបចំផ្តល់ជូន ដោយក្រសួងការងារ និងក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស នៃប្រទេសថៃ៕

ប្រភពពី The Nation