Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ដោយសារជំនន់ទឹកភ្លៀងនៅតែបន្ត អាជ្ញាធរខណ្ឌកំបូលហាមឃាត់​រថយ​ន្ដធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិ​លេខ៤

Admin Alynana | Oct 21, 2023
ដោយសារជំនន់ទឹកភ្លៀងនៅតែបន្ត អាជ្ញាធរខណ្ឌកំបូលហាមឃាត់​រថយ​ន្ដធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ផ្លូវជាតិ​លេខ៤
Clinic narith

ដោយស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល នៅរសៀលថ្ងៃទី២១ ខែតុលានេះ អាជ្ញាធរខណ្ឌកំបូលបានសម្រេចហាមឃាត់រថយន្ដធុនធ្ងន់គ្រប់ភេទចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ ដោយត្រូវចរាចរណ៍នៅលើផ្លូវពីរខ្សែនេះវិញ។

ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីស្រុកអង្គស្នួល ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ ត្រូវធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៤២ ស្ថិតក្នុងឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្លងកាត់ភូមិសាស្ត្រខណ្ឌកំបូល ទៅកាន់ស្រុកអង្គស្នួល ខេត្តកណ្តាល់ ត្រូវធ្វើដំណើរវាងទៅតាមផ្លូវជាតិលេខ៣ ឬផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕photo_2023-10-21_14-17-03