Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនកូរ៉េ និងជប៉ុន នឹងមកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារពិភពលោក

Media LNN | Oct 23, 2023
ក្រុមហ៊ុនកូរ៉េ និងជប៉ុន នឹងមកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារពិភពលោក
Clinic narith

នេះគឺជាពន្លឺថ្មីមួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលថ្មីៗនេះមានក្រុមហ៊ុនកូរ៉េ និងជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ចង់មកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោកផងដែរ។

ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD ដែលជាក្រុមហ៊ុនហ៊ុន១របស់ជប៉ុន។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជាផងដែរ។

ចំពោះ គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជានិងផលិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈពីសំបកចន្ទីក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ យោងតាមការចុះផ្សាយដោយក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស លើគម្រោងសិក្សាលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។
៦

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute)  និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកអគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។

ក្នុងឱកាសនោះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោកផងដែរ៕
៧