Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងអប់រំ និងដៃគូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ

Admin Alynana | Oct 23, 2023
ក្រសួងអប់រំ និងដៃគូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ
Clinic narith

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Meta និងអង្គការ ខេប នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣នេះ បានសហការគ្នាដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ ក្រសួងអប់រំ យុវជន និងកីឡា។ 

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ បានវាយតម្លៃខ្ពស់ កោតសរសើរ និងអបអរសាទរចំពោះ ក្រុមការងារក្រោមការគាំទ្រដោយក្រុមហ៊ុន មេតា ដែលសម្រេចបានការងារ និងឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរនេះឡើង ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅមានគោលបំណង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរនៅកម្ពុជា និងអត្ថប្រយោជន៍នៃឯកសារបណ្តុះបណ្តាលនេះសម្រាប់គ្រូ និងសិស្សនៅក្នុងសាលារៀនជំនាន់ថ្មី បង្កើនកិច្ចសហការល្អរវាងក្រហ៊ុន Meta ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ខេប ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសិក្សាបែបឌីជីថលក្នុងចំណោមសិស្សនៅក្នុងក្របខណ្ឌសាលារៀនជំនាន់ថ្មី ដែលជាការចូលរួមចំណែកដ៏សំខាន់មួយដល់ការអប់រំឌីជីថលនៅកម្ពុជា និងជំរុញការអភិវឌ្ឍជំនាញឌីជីថលនៅកម្រិតមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនាពេលអនាគត។ ពិធីនេះមានអ្នកចូលរួមប្រមាណជា ៥០នាក់ ដែលជាក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារបច្ចេកទេស នាយកសាលា និងគ្រូបង្គោលទាំង១២ តំណាងក្រុមហ៊ុន Meta និងក្រុមការងារអង្គការ ខេប៕ ដោយ ៖ ដារា