Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសហុងគ្រីមានការកើនឡើ ក្នុងនោះទំនិញសំខាន់ៗទាំង៧ ត្រូវបាននាំចេញ

Admin Alynana | Oct 25, 2023
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសហុងគ្រីមានការកើនឡើ ក្នុងនោះទំនិញសំខាន់ៗទាំង៧ ត្រូវបាននាំចេញ
Clinic narith

គិតត្រឹមរយៈពេល ៩ខែនៃឆ្នាំ២០២៣ ការនាំចេញមុខទំនិញសំខាន់របស់កម្ពុជាទៅកាន់ប្រទេសហុងគ្រីគឺកើនឡើងចំនួន ១០,២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំពោះមុខទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើងជាដើម។

យោងតាមការចុះផ្សាយដោយ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សម្រាប់មុខទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម។

ជាមួយគ្នានោះដែរ កាលពីកន្លងទៅកម្ពុជា និងហុងគ្រី ក៏បានរៀបចំកិច្ចប្រជុំលើកទី១ តាមប្រព័ន្ធវីដេអូ ប្រកបដោយភាពជោគជ័យដោយភាគីទាំងពីរបានប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៩ រួមមាន៖ (១)ពាណិជ្ជកម្ម និងសេដ្ឋកិច្ច (២)គម្រោងឥណទាន (Tied Aid Credit)  (៣)កសិកម្ម សេដ្ឋកិច្ចចំណីអាហារ សុវត្ថិភាពចំណីអាហារ រុក្ខាប្រមាញ់ និងជលផល (៤)ការគ្រប់គ្រងទឹក (៥)វិស័យអប់រំ យុវជននិងកីឡា (៦)វប្បធម៌ (៧)ទេសចរណ៍ (៨)ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍ និង (៩)អាកាសចរស៊ីវិលផងដែរ៕