Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃស្រូវវស្សាឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ខណៈការប្រមូលផលបានជិត ២ម៉ឺនហិកតា

Admin Alynana | Oct 26, 2023
តម្លៃស្រូវវស្សាឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ខណៈការប្រមូលផលបានជិត ២ម៉ឺនហិកតា
Clinic narith

កំពង់ឆ្នាំង៖ ដោយសារឆ្នាំនេះរបបទឹកភ្លៀងល្អប្រសើរ មិនមានជំនន់ទឹកភ្លៀង និង​មិនមាន​ផល​រំខាន​ពីសត្វល្អិតចង្រៃផងនោះ ធ្វើឱ្យប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូល​ផល​ស្រូវ​រដូវ​វស្សា​បានជិត ២ម៉ឺនហិកតា ហើយទិន្នផលជាមធ្យម ចំនួនជាង៤តោនក្នុង១ហិកតា។ ការ​ប្រមូល​ផល​នេះគិតមកត្រឹមថ្ងៃ ទី២៦ ខែតុលា នេះ ។ នេះបើតាមការឱ្យដឹងពីលោក ងិន ហ៊ុន ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ ។

លោកបានបញ្ជាក់ថា តម្លៃស្រូវ នៅក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប ស្ងួត តម្លៃ១.៥៥០រៀល ក្នុង១គី ឡូក្រាម ខ្ពស់ជាង ឆ្នាំ២០២២ ចំនួន២៦០រៀល ក្នុង១គីឡូក្រាម។ ស្រូវចម្រុះ ស្ងួត ជាមធ្យមតម្លៃ ១.៤៧០រៀល ក្នុង១គីឡូ ក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង១គីឡូក្រាម។ ស្រូវ IR សើម តម្លៃ១.១២០រៀល ក្នុង១ គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២១០រៀល ក្នុង១គីឡូក្រាម៕