Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចធិបតី បញ្ជាទៅរដ្ឋបាលរាជធានីខេត្ត ត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋកុំចាំឲ្យប្រជាពលរដ្ឋឡើងទៅដល់ផ្ទះនាយករដ្ឋមន្ត្រី

Admin Alynana | Oct 30, 2023
សម្ដេចធិបតី បញ្ជាទៅរដ្ឋបាលរាជធានីខេត្ត ត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋកុំចាំឲ្យប្រជាពលរដ្ឋឡើងទៅដល់ផ្ទះនាយករដ្ឋមន្ត្រី
Clinic narith

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅដល់រដ្ឋបាលរាជធានីខេត្ត ធ្វើយ៉ាងណាត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីរបស់ខ្លួន ជាជាងឲ្យពលរដ្ឋឡើងទៅដល់ផ្ទះរបស់នាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រីបញ្ជាចុះមកក្រោមវិញ។

សម្ដេចបានលើកឡើងបែបនេះក្នុងពិធីសម្ពោធដោយប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតីហ៊ុនម៉ាណែតបានជំរុញឱ្យអាជ្ញាធរខេត្តត្រូវធ្វើយ៉ាងណាពង្រឹងការអនុវត្តតួនាទីការងារឲ្យមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ។

សម្ដេចថា៖ «កុំចាំបាច់ឲ្យគាត់ទៅតាខ្មៅហើយខ្ញុំបញ្ជូនយកមកឲ្យខេត្តវិញ»។

ជាមួយគ្នានេះសម្ដេចបានបញ្ជាឲ្យ រដ្ឋបាលរាជធានីខេត្តទាំងអស់ត្រូវមានយន្តការផ្សព្វផ្សាយ និងរាយការណ៍ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ និងត្រូវឆ្លើយតបទៅប្រជាពលរដ្ឋវិញដោយឆាប់រហ័សផងដែរ៕