អាមេរិក ៖ សហរដ្ឋអាមេរិក បានគំរាមបញ្ឈប់ការផ្គត់ផ្គង់កាំភ្លើងដល់អ៊ីស្រាអែល បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិរបស់ពួកគេ ត្រូវបានគេមើលឃើញថា បានប្រគល់អាវុធទាំងនោះ ទៅឲ្យជនស៊ីវិល។
កាសែតប្រចាំថ្ងៃរបស់អ៊ីស្រាអែល Haaretz បានឲ្យដឹងថា ជម្លោះការទូត ត្រូវបានជំរុញដោយរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Itamar Ben-Gvir ដែលផ្តល់កាំភ្លើងដល់ក្រុមសន្តិសុខសហគមន៍ នៅទូទាំងប្រទេស។
រូបភាពទាំងនោះ បង្ហាញថា លោក Ben-Gvir កំពុងចែកចាយអាវុធនៅក្នុងព្រឹត្តិការណ៍នយោបាយ ក្នុងទីក្រុងប្នេប្រាក់(Bnei Brak )និង អែលអាដ (El’ad) ដែលទីក្រុងពីរនៅក្បែរទីក្រុងតែល អាវីវ(Tel Aviv)។
បន្ទាប់ពីការផ្លាស់ប្តូរការទូតបានប៉ុន្មានថ្ងៃ អ៊ីស្រាអែល បានប្តេជ្ញាថា នឹងចែកចាយអាវុធតែតាមរយៈនគរបាល ឬកងទ័ពរបស់ខ្លួនប៉ុណ្ណោះ ទោះបីជាក្រុមអ្នកនយោបាយ អាចមានវត្តមាន នៅពេលដែលពួកគេត្រូវបានប្រគល់ក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា៖«លោកប្រធានាធិបតី [ចូ] បៃដិន បានដឹកនាំក្រុមរបស់ខ្លួន ដើម្បីធានាថា អ៊ីស្រាអែលមានអ្វីដែលខ្លួនត្រូវការ ដើម្បីការពារខ្លួន ស្របតាមច្បាប់អន្តរជាតិ ហើយយើងកំពុងផ្តល់ជំនួយសន្តិសុខបន្ថែមដល់កងកម្លាំងការពារអ៊ីស្រាអែលយ៉ាងសកម្ម។