Alynana Media Cambodia
Icon Collap
clinic narit

សារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

Admin Alynana | Feb 22, 2022
សារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ
Clinic narith

ភ្នំពេញ៖ ក្រសួងវប្បធម៌ចេញសេចក្ដីប្រកាស ស្ដីពី ការរៀបចំទិវាវប្បធម៍ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ អនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្ដីពីការបង្កើតទិវាវប្បធម៍ជាតិ នឹងស្របតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៍” រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំពិធីប្រារព្ធ “ទិវាវប្បធម៍ជាតិ” នៃព្រះរាជាណាចក្រកម្ពុជា។

ទិវាវប្បធម៍ជាតិ គឺជាទិវាដ៏មានសារះសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងចិត្ត កម្លាំងបញ្ញា នឹងអាយុជីវិត ក្នុងការបង្កើត ថែរក្សានឹងការពារសម្បត្តិវប្បធម៍ដ៏សម្បូរបែបនឹងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៍ជាតិក៏ជាឧកាសដ៏មានតម្លៃមួយដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៍ ទំនៀមទម្លាប់ ប្រពៃណី នឹងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជនដែលត្រូវបន្តវេនអភិវក្ស លើកស្ទួយតម្លៃ នឹងអភិវឌ្ឍវប្បធម៍ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របតាមគោលនយោលបាយជាតិស្តីពីវិស័យវប្បធម៍ នឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

 ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៍ជាតិ ដែលជាដួងព្រលឹងជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ នឹងជាស៊ីម៉ង់ត៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាម្គីភាពសន្តិភាព នឹងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៍ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៍” ក្នុងគោលបំណងជំរុញ ឲប្រជាពលរដ្ឋ ពិសេសយុវជនទូទាំងប្រទេស។

សេចក្ដីប្រកាសខាងក្រោម៖ 

photo_2022-02-22_11-49-25photo_2022-02-22_11-49-29photo_2022-02-22_11-49-31