Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទាត់ចោលបទឈប់បាញ់នៅតំបន់ហ្កាហ្សា ថា​ជាការប្រគល់ខ្លួន​ឲ្យក្រុមហាម៉ាស

Media LNN | Oct 31, 2023
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទាត់ចោលបទឈប់បាញ់នៅតំបន់ហ្កាហ្សា ថា​ជាការប្រគល់ខ្លួន​ឲ្យក្រុមហាម៉ាស
Clinic narith

នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ ៣០ ខែតុលា បទ​ឈប់​បាញ់​ក្នុង​សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នឹងមិនកើតឡើងទេ ខណៈអង្គការ​សហ​ប្រជាជាតិបានព្រមានថាពុំមានជំនួយគ្រប់គ្រាន់នឹងចូលទៅដល់ តំបន់ហ្កាហ្សា ដើម្បី​បំពេញ​តម្រូវ​ការ​មនុស្សធម៌ មិនធ្លាប់មាននោះទេ ។

កងកម្លាំងថ្មើរជើងអ៊ីស្រាអែល បានប្រយុទ្ធនៅខាងក្នុងតំបន់ហ្កាហ្សា ហើយការ​វាយ​ប្រហារ​តាម​អាកាស​បាន​វាយលុកទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាការឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារកាលពីថ្ងៃទី៧តុលា ជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ 

ប្រតិបត្តិការយោធាកាន់តែធំឡើងបានបង្កើនការភ័យខ្លាចយ៉ាងខ្លាំងសម្រាប់ប្រជាជន ២,៤ លាន​នាក់​នៃ​តំបន់ហ្កាហ្សា ជាដែលក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយ​ថា​ មនុស្ស​ជាង ៨.៣០០ នាក់ត្រូវបានសម្លាប់។

នៅក្នុងបទសម្ភាសន៍មួយទៅកាន់សារព័ត៌មានបរទេស លោក Netanyahu បាននិយាយថា បទ​ឈប់​បាញ់​មួយនឹងស្មើនឹងការចុះចាញ់ក្រុមហាម៉ាស ដែលក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ១.៤០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៣០ នាក់ ។ នេះបើយោង​តាម​តួលេ​ខ​ចុង​ក្រោយ​របស់​អ៊ីស្រាអែល។

លោក​បាននិយាយថា ការអំពាវនាវឱ្យមាន​បទ​ឈប់​បាញ់​គឺ​ជាកា​រ​អំពាវ​នាវ​ឱ្យ​អ៊ី​ស្រាអែល​ចុះ​ចាញ់​នឹង​ក្រុម​ហាម៉ាស ដើម្បីចុះចាញ់នឹងអំពើភេរវកម្ម រឿងបែបនេះ នឹងគ្មានថ្ងៃកើតឡើងជាដាច់ខាត ដោយ​បានប្តេជ្ញាថាអ៊ីស្រាអែលនឹង ប្រយុទ្ធរហូតដល់ឈ្នះសមរភូមិនេះ។ 

សម្ព័ន្ធមិត្ត​អ៊ីស្រាអែលគឺ សហរដ្ឋអាមេរិក ក៏បានជំទាស់​នឹង​បទ​ឈប់​បាញ់​ដែរ​។​ អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខជាតិលោក John Kirby បាននិយាយថា យើងមិនជឿថា​ បទ​ឈប់​បាញ់​គឺ​ជា​ចម្លើយ​​ត្រឹម​ត្រូវនៅពេលនេះទេ ដោយបន្ថែមថា ការផ្អាក ដើម្បីទទួល​បាន​ជំនួយ​ទៅ​កាន់​តំបន់​ហ្កាហ្សា គួរតែត្រូវបានពិចារណាជំនួសឲ្យបទឈប់បាញ់៕