តម្លៃប្រេងបានស្ទុះងើបឡើងវិញនៅក្នុងការជួញដូរនៅតំបន់អាស៊ី បន្ទាប់ពីធ្លាក់ចុះច្រើនជាង ៣ ភាគរយនៅក្នុងការជួញដូរមុនៗ ស្របពេលដែលកំពុងមានក្ដីព្រួយបារម្ភពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសក៏បានប៉ះពាល់ទៅដល់ទីផ្សារប្រទេសចិនផងដែរ ។
ក្រុមហ៊ុនប្រេងឆៅម៉ាក Brent បានកើនឡើងថ្លៃ ៦៥ សេន ឬ ០.៧៤ ភាគរយ ដាក់លក់នៅតម្លៃ ៨៨.១០ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) បានកើនឡើង ៦៧ សេន ឬ ០.៨១ ភាគរយ ដាក់លក់ក្នុងតម្លៃ ៨២.៩៨ ដុល្លារក្នុងមួយបារ៉ែល ។
មុនឡើងថ្លៃ តម្លៃប្រេងក៏បានធ្លាក់ចុះបន្តិចផងដែរកាលពីថ្ងៃចន្ទ ខណៈដែលអ្នកវិនិយោគបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅថ្ងៃពុធនេះ ក៏ដូចជាមានការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាក៏ដោយ ។
ទន្ទឹមនោះ ការឡើងថ្លៃនេះក៏បណ្ដាលមកពីទិន្នន័យសកម្មភាពផលិតកម្មនៅក្នុងប្រទេសចិនធ្លាក់ចុះផងដែរ ដោយបង្កឲ្យមានការភ័យខ្លាចនៃការថយចុះតម្រូវការប្រេងឥន្ធនៈពីអ្នកប្រើប្រាស់ប្រេងនៅក្នុងប្រទេសដែលមានច្រើនបំផុតលំដាប់លេខ ២ របស់ពិភពលោកមួយនេះ ។