Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អូស្ត្រាលីជួយលើកកម្ពស់ផលិតភាពត្រីរបស់កម្ពុជាជាមួយនឹងវិធីនេសាទត្រីប្រកបដោយភាពច្នៃប្រឌិត

Admin Alynana | Nov 02, 2023
អូស្ត្រាលីជួយលើកកម្ពស់ផលិតភាពត្រីរបស់កម្ពុជាជាមួយនឹងវិធីនេសាទត្រីប្រកបដោយភាពច្នៃប្រឌិត
Clinic narith
អូស្ត្រាលីជួយលើកកម្ពស់ផលិតភាពត្រីរបស់កម្ពុជាជាមួយនឹងវិធីនេសាទត្រីប្រកបដោយភាពច្នៃប្រឌិត
រដ្ឋាភិបាលអូស្ត្រាលីកំពុងជួយត្រីនៅកម្ពុជាហែលដោយសេរីជាមួយនឹងជណ្តើរត្រីប្រកបដោយភាពច្នៃប្រឌិត ដែលនឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាន។
 
ជណ្តើរត្រីភូមិស្លែង ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការថ្ងៃនេះ ដោយឯកអគ្គរដ្ឋទូត វ៉ាយអេត រួមជាមួយ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
 
ជណ្តើរត្រី ជាដំណោះស្រាយដ៏សំខាន់មួយទៅនឹងបញ្ហាប្រឈមជលផលនានារបស់កម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ ជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏អាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវទឹក និងរំខានដល់ការផ្លាស់ទីរបស់ត្រីផងដែរ។ ជណ្តើរត្រីភូមិស្លែងនឹងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសុខុមាលភាពសង្គម ក៏ដូចជាសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន ដែលពឹងផ្អែកលើត្រីជាប្រភពអាហារ និងប្រាក់ចំណូល។398219487_623957406618998_4101388940918486871_n397883601_623957413285664_7365066290085589253_n396455910_623957423285663_3078159715302236685_n