ក្រសួងអប់រំចាប់ផ្ដើមដឹកជញ្ជូន វិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។
គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ សូមជម្រាបថា សម្រាប់ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុប ១៣៧ ៤១២នាក់ ក្នុងនោះស្រី ៧៣ ២៧៨នាក់៕