Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋបាលខេត្តកំពង់ចាម ត្រៀមកន្លែងស្នាក់នៅជូនបេក្ខជនប្រឡងបាក់ឌុបជាច្រើនកន្លែងនៅតាមបណ្តាវត្ត

Admin Alynana | Nov 04, 2023
រដ្ឋបាលខេត្តកំពង់ចាម ត្រៀមកន្លែងស្នាក់នៅជូនបេក្ខជនប្រឡងបាក់ឌុបជាច្រើនកន្លែងនៅតាមបណ្តាវត្ត
Clinic narith

អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមកន្លែងស្នាក់នៅជូនបេក្ខជនដែលមកប្រឡងបាក់ឌុបឆ្នាំនេះជាច្រើនកន្លែងនៅតាមបណ្តាវត្ត ខណៈការផ្ញើកង់ម៉ូតូពុំយកថ្លៃឡើយ។

លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដូចរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម បានជួយសម្របសម្រួល និងកាត់បន្ថយការចំណាយចំពោះបេក្ខជនដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទីរួមខេត្ត។ បន្ថែមពីនោះ ក៏មានការយកចិត្តទុកដាក់រៀបចំកន្លែងស្នាក់នៅជូនបេក្ខជនមកពីតាមបណ្តា ភូមិ ឃុំ ដោយបានត្រៀមកន្លែងតាមបណ្តាវត្តអារាមដែលនៅក្នុងក្រុង និងបានសម្របសម្រួលកុំឱ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារយោគយល់កុំដំឡើងថ្លៃ។

ដោយឡែក មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ក៍បាន​ជូនដំណឹងស្តីពីការផ្តល់កន្លែងស្នាក់នៅតាមបណ្តាវត្តមួយចំនួនទៀតដែរ ដោយតាមវត្តទាំងនោះគឺនៅជិតមណ្ឌលប្រឡងរបស់សិស្សានុសិស្ស សរុបចំនួន៨វត្ត ស្មើនឹង ៤៥០កន្លែង៕image-320