Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃ

Media LNN | Nov 06, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃ
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការ ក្រសួងមហាផ្ទៃ។

អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់ សម្តេចក្រឡាហោម ស ខេង កាលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះបានបញ្ចុះបឋមសិលាបើកការដ្ឋានសាង សង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិតជារីករាយជាមួយសមិទ្ធផលអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះការគិតគូរ និងការសាងសង់អគារដ៏ប្រណិតរបស់រដ្ឋមួយនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលនីតិកាលចាស់ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងការគាំទ្ររបស់សម្តេចតេជោ​ ហ៊ុន សែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា មន្ត្រីរាជការក្រសួងមហាផ្ទៃ នឹងដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាល ចាស់តាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយនឹងស្ថិតតែនៅក្នុងក្រដាស បើគ្មានអ្នកយកទៅអនុវត្តន៍ទេនោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងអនុវត្តន៍កិច្ចការទាំងឡាយ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់មន្ត្រីរាជការក្រសួងមហាផ្ទៃថា សម្តេចមានក្តីរំពឹងខ្ពស់ចំពោះមន្ត្រីក្រសួងមហាផ្ទៃក្នុងការបំពេញរាល់កិច្ចកា រជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីរំពឹងថា ក្រោមការដឹកនាំរបស់លោក ស សុខា អាចឆ្លើយតបបានទៅនឹងក្តីរំពឹងខាងលើនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកមន្ត្រីក្រសួងមហាផ្ទៃថា គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវប្រឹងប្រែងសម្រួចមុខព្រួញ ហើយត្រូវប្រឹងប្រែងអនុវត្តន៍ឱ្យកាន់តែប្រសិទ្ធភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានស្តែងឱ្យឃើញច្បាស់ពីការធ្វើប្រតិភូកម្មអំណាចទៅមូលដ្ឋាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវតែបន្តយកចិត្តទុកដាក់ និងជំរុញការអនុវត្តន៍បន្តទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាលឌីជីថល មិនមែនរុញការងារមកថ្នាក់ជាតិវិញនោះទេ គឺការងារទាំងឡាយនៅតែបន្តអនុវត្តន៍តាមមូលដ្ឋានដដែល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានឆ្មក់ទៅលបមើលការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពមួយនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លុយតិចដាក់ចំគោលដៅទទួលបានផលប្រយោជន៍ តែបើលុយច្រើន ដាក់មិនចំគោលដៅ គឺមិនអាចទទួលបានបានប្រយោជន៍ច្រើនទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់មន្ត្រី ត្រូវតែដាក់ឱ្យចំគោលដៅ នឹងទទួលបានប្រសិទ្ធភាពការងារ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំចង់បានសួនស្អាតនៅខេត្ត ខណៈតាមស្រុក និងឃុំ អត់មានផ្លូវ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ មានសិទ្ធិសម្រេចលើការងារទាំងឡាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងស្ថាប័នដែលបែងចែកមិន​ទាន់​ច្បាស់ ពីការបែងចែកភារកិច្ចពិនិត្យបែងចែកឱ្យបាន់ច្បាស់លាស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងស្ថាប័ន ចូលរួមពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមន្ត្រីក្រោមជាតិពង្រឹងភាពស្អាតស្អំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖០៨នាទី នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣៕