(ភ្នំពេញ)៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធធអ្នកសារព័ត៌មានកម្ពុជា ៖«អ្នកដែលជំរុញចលនា និងកិត្តិនាមរបស់ ស.ស.យ.ក. គឺសមាជិក សមាជិកាម្នាក់ៗ ដែលក្នុងនោះ យើងម្នាក់សុទ្ធតែមានភារកិច្ចដូចគ្នាចំពោះសង្គមជាតិ។ នៅពេលដែលយើងពាក់ឯកសណ្ឋាន ស.ស.យ.ក. ចូលរួមក្នុងសកម្មភាពនានា គឺឆ្លុះបញ្ចាំងពីការលះបង់ធំធេងរបស់សមាជិក សមាជិកា ដោយមិនគិតថាជាការចូលរួមដើម្បីត្រឹមជាការងាររបស់ ស.ស.យ.ក. ប៉ុណ្ណោះទេ តែជាការជួយសង្រ្គោះប្រជាពលរដ្ឋដែលត្រូវការជំនួយ។
រសៀលនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកជួបជុំជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ជាថ្មីម្តងទៀត ក្នុងឱកាសដែលខេត្តទទួលបានប្រធានស.ស.យ.ក. ថ្មី។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមការងារ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក កែ សួនសុភាព នឹងបន្តបេសកកម្មរបស់ ស.ស.យ.ក. ជាពិសេសបន្តចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការងារសង្គម និងមនុស្សធម៌ ក្រោមស្មារតី “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ”»៕