Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនផលិតសព្វាវុធរបស់បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣៨លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន

Media LNN | Nov 07, 2023
ក្រុមហ៊ុនផលិតសព្វាវុធរបស់បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣៨លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន
Clinic narith

ក្រុមហ៊ុនមេរបស់ខ្លួនគឺ CYBERGUN Group បានប្រកាសកាលពីថ្ងៃទី៦ ខែវិច្ឆិកាថា ក្រុមហ៊ុនផលិតសព្វាវុធដ៏ចំណាស់ចាស់បំផុតរបស់បារាំង Verney-Carron (វែកណេការ៉ុង) បានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ ៣៦ លានអឺរ៉ូ (៣៨,៦ លានដុល្លារ) ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន។

ក្រុមហ៊ុន Verney-Carron នឹងផ្គត់ផ្គង់កាំភ្លើងវាយប្រហារចំនួន ១០.០០០ដើម កាំភ្លើងបាញ់ស៊ីបចំនួន ២.០០០ដើម និងកំាភ្លើងផ្លោងចំនួន៤០០ដើម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺ«ត្រូវផ្តល់ហិរញ្ញប្បទានចាំបាច់ដែលត្រូវបានដាក់ឲ្យដំណើរការ ដែលអាចត្រូវបានផ្តល់ដោយមូលនិធិអ៊ុយក្រែន និងបារាំង»។

ក្រុមហ៊ុន ក៏ត្រូវទទួលបានការអនុញ្ញាតនាំចូល-នាំចេញ ពីអាជ្ញាធរបារាំងនិងអ៊ុយក្រែនរៀងៗខ្លួនផងដែរ។

ដំណើរការដឹកជញ្ជូន នឹងត្រូវបានប្រើរយៈពេលជាង១០ខែ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនកែសម្រួលដំណើរការផលិតរបស់ខ្លួន ដើម្បីផលិតបរិមាណ តាមការបញ្ជាទិញ។