Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាល្លឺម៉ង់ ប្រកាសដាក់ពង្រាយកងរថក្រោះ ទៅប្រទេសនៅជាប់ រុស្ស៊ី

Admin Alynana | Nov 08, 2023
អាល្លឺម៉ង់ ប្រកាសដាក់ពង្រាយកងរថក្រោះ ទៅប្រទេសនៅជាប់ រុស្ស៊ី
Clinic narith

ក្រសួងការពារជាតិអាល្លឺម៉ង់ប្រកាសថា ខ្លួននឹងដាក់ពង្រាយកងរថក្រោះចំនួនពីរ ទៅកាន់ប្រទេសលីទុយអានី ដែលនឹងបង្កើតជាកងពលតូចថ្មី រួមជាមួយនឹងក្រុមសមរភូមិ Forward Presence របស់អង្គការណាតូ ដែលឈរជើងរួចទៅហើយនៅក្នុងប្រទេសបាល់ទិកមួយនេះ។

អង្គភាពថ្មីនេះ ត្រូវបានគេរំពឹងថានឹងលេចចេញជារូបរាងពេញលេញក្នុងឆ្នាំ២០២៥ ជាមួយនឹងយោធាសរុប៤៨០០នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍ ក្រសួងនិយាយថា “កងរថក្រោះលេខ២០៣ និងកងវរសេនាតូចថ្មើរជើងមេកានិចលេខ១២២ នឹងត្រូវដាក់ពង្រាយជាថ្មី ទៅកាន់ប្រទេសលីទុយអានី។ កងទ័ពបន្ថែម នឹងចូលរួមជាមួយអង្គភាពណាតូដឹកនាំប្តូវេន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ ត្រូវបានដាក់ឲ្យដំណើរការ”។

បច្ចុប្បន្ន មានកងទ័ពប្រហែល១៧០០នាក់ មកពីប្រទេសជាសមាជិកណាតូចំនួន៦ ដែលកំពុងឈរជើងនៅប្រទេសបាល់ទិក ហើយក្នុងនោះ មានប្រហែលពាក់កណ្តាលគឺជាសមាជិកសេវាកម្មអាល្លឺម៉ង់។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានហៅការដាក់ពង្រាយដែលបានគ្រោងទុកនេះថាជា “គម្រោងភ្លើងបញ្ចាំងទៅយុគសម័យមួយ” ហើយថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់កាលពីខែមុន លោក Pistorius បានពន្យល់ថា ជាមួយនឹងការផ្លាស់ប្តូរនេះ ទីក្រុងបែរឡាំង កំពុងព្យាយាមបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវនៅក្នុងស្លាបខាងកើត។ លោកក៏បានចាត់ទុកប្រទេសរុស្ស៊ីថាជាការគំរាមកំហែងមួយផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានព្រមានម្តងហើយម្តងទៀត ដល់អង្គការណាតូ ប្រឆាំងនឹងការចល័តកងកម្លាំង ខិតទៅជិតព្រំដែនរបស់ខ្លួន ដោយនិយាយថា ទីក្រុងមូស្គូ នឹងឆ្លើយតប ទៅការបង្កើនយោធានៅអឺរ៉ុបខាងកើត ដែលឈានដល់កម្រិតខ្ពស់ បន្ទាប់ពីរដ្ឋប្រហារគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវក្នុងឆ្នាំ២០១៤ និងជម្លោះជាបន្តនៅតំបន់ Donbass៕