Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រោយមានការផ្ទុះបាតុកម្មតវ៉ាបង់ក្លាដែស សម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជាង ៥៦% ដល់កម្មកររោងចក្រកាត់ដេរ

Admin Alynana | Nov 08, 2023
ក្រោយមានការផ្ទុះបាតុកម្មតវ៉ាបង់ក្លាដែស សម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជាង ៥៦% ដល់កម្មកររោងចក្រកាត់ដេរ
Clinic narith

ប្រទេសបង់ក្លាដែស ដំឡើងប្រាក់ឈ្នលអប្បបរមាដល់កម្មកររោងចក្រកាត់ដេរ ជាង ៥៦% ពីប្រមាណ ៧៥ ដុល្លារ ដល់ប្រមាណ ១១៤ ដុល្លារអាមេរិក ចាប់ពីថ្ងៃទី០១ ខែធ្នូឆ្នាំ២០២៣ តទៅ និងសន្យាដំឡើងបន្ថែម ៥% ជារៀងរាល់ឆ្នាំផងដែរ។ 

ការប្រកាសពីការដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរនេះក្នុងកម្រិតខ្ពស់មិនធ្លាប់មានគិតតាំងពីឆ្នាំ២០១៩មកនេះ គឺធ្វើឡើងបន្ទាប់ពីមានការចេញធ្វើបាតុកម្មតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលពីសំណាក់ កម្មកររោងចក្រកាត់ដេរយ៉ាងខ្លាំងក្លាកាលពីសប្ដាហ៍មុន។ ទោះយ៉ាងណា ការសម្រេចរបស់អាជ្ញាធរបង់ក្លាដែសលើការដំឡើងប្រាក់ឈ្នួលនេះ នៅតែមានការមិនព្រមទទួលយកពីសំណាក់ក្រុមកម្មករមួយចំនួនដដែល ដោយពួកគេលើកឡើងថា ចំនួននេះ គឺនៅតែមានតិចជាងអ្វីដែលពួកគេបានទាមទារ ២០៨ ដុល្លារក្នុងមួយខែ។