Alynana Media Cambodia
Icon Collap
clinic narit

លោក ស៊ុន ចាន់ថុល ចង់ឃើញផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ចេញជាលទ្ធផល ក្នុងនីតិកាលទី៧នេះ

Admin Alynana | Nov 08, 2023
លោក ស៊ុន ចាន់ថុល ចង់ឃើញផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ចេញជាលទ្ធផល ក្នុងនីតិកាលទី៧នេះ
Clinic narith

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញបំណងចង់ឃើញ ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត លេចចេញជាលទ្ធផល ក្នុងនីតិកាលទី៧នេះ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសំខាន់ៗ ផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិលទ្ធភាព ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយ ដែលលោកឧបនាយករដ្ឋមន្ដ្រី បានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿន កិច្ចការងារសិក្សា ដើម្បីអាចឈាន ទៅនីតិវិធី បន្តបន្ទាប់ទៀត សំដៅយ៉ាងណា អាចឱ្យគម្រោងនេះ ចេញជាលទ្ធផល សម្រាប់នីតិកាលទី៧នេះ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ចែកចែញជា ២ដំណាក់កាល ដែលដំណាក់កាលទី១ ពីភ្នំពេញ ទៅខេត្តសៀមរាប មានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត មានប្រវែង ១៥០គីឡូម៉ែត្រ។

លើសពីនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន ធ្លាប់បង្ហាញនាពេលកន្លងទៅ គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងបន្ទាយមានជ័យ៕EB