Alynana Media Cambodia
Icon Collap
clinic narit

កងទ័ពអាមេរិក ត្រូវការ ៣ពាន់លានដុល្លារសម្រាប់ទិញ និងផលិតគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ

Media LNN | Nov 08, 2023
កងទ័ពអាមេរិក ត្រូវការ ៣ពាន់លានដុល្លារសម្រាប់ទិញ និងផលិតគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ
Clinic narith

(វ៉ាស៉ីនតោន)៖ មន្រ្តីកងទ័ពអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កងទ័ពអាមេរិកត្រូវការ ការអនុម័តពីសភានូវថវិកាចំនួន ៣.១ពាន់លានដុល្លារ ដើម្បីទិញគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និងពង្រីកផលិតកម្ម ដើម្បីបំពេញស្ដុកឡើងវិញ ដែលបាត់បង់ដោយសារតែការបញ្ជូនទៅ អ៊ុយក្រែន និងឥឡូវនេះឲ្យទៅអ៉ីស្រាអែលទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Doug Bush ដែលជាអ្នកគ្រប់គ្រងការទិញអាវុធសម្រាប់កងទ័ពអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ថវិកាបន្ថែមដែលបច្ចុប្បន្ន សភាកំពុង ពិចារណាលើការស្នើសុំចំនួន ១០៦ពាន់លានដុល្លាររបស់លោកប្រធានាធិបតី ចូ បៃដិន គឺនឹងត្រូវដកយកទៅប្រើសម្រាប់ធ្វើទំនើបកម្ម ឬសាងសង់កន្លែង ផលិតគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ នៅទូទាំងរដ្ឋជាច្រើន រួមទាំងរដ្ឋ Texas, Tennessee, Virginia និង California។

លោក Bush បានគូសបញ្ជាក់ថា «ការផ្តល់មូលនិធិនឹងពង្រីកការផលិត ពង្រឹងសេដ្ឋកិច្ចអាមេរិក និងបង្កើតការងារថ្មីៗ។ ពាក់កណ្តាលនៃថវិកាសរុប ៣.១ពាន់លានដុល្លារ នឹងយកទៅការបង្កើនការផលិតគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ ជាមួយនឹងការយកថវិកានៅសល់ទៅទិញបន្ថែម»។

គួរបញ្ជាក់ថា ជិតពីរឆ្នាំមកនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនគ្រាប់សម្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ គ្រាប់ជាង ២លានគ្រាប់ទៅឲ្យអ៊ុយក្រែន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទប់ទល់ការឈ្លានពានរបស់រុស្ស៉ី។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានបញ្ជូនកាំភ្លើងធំ ទៅឲ្យអ៉ីស្រាអែលដែរ ខណៈ កំពុងប្រយុទ្ធជាមួយក្រុមហាម៉ាស៕