តម្លៃប្រេងត្រូវបានប្រែប្រួលតិចតួចនៅថ្ងៃសុក្រនេះ បន្ទាប់ពីការហក់ឡើងនៅក្នុងការជួញដូរកន្លងទៅ ប៉ុន្តែត្រូវបានកំណត់ថានឹងធ្លាក់ចុះសម្រាប់សប្តាហ៍ទី ៣ ដោយសារការព្រួយបារម្ភនៃការរំខានដល់ការផ្គត់ផ្គង់ ពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឱ្យមានការព្រួយបារម្ភអំពីការបំពេញតម្រូវការរបស់ខ្លួនឡើងវិញ។
ភាគហ៊ុនប្រេងឆៅ ប្រេនធ៍ (Brent) របស់សហរដ្ឋអាមេរិក សម្រាប់ខែមករា បានធ្លាក់ចុះក្នុងតម្លៃ ៨០,០១ ដុល្លារអាមេរិក ក្នុងមួយបារ៉ែលគិតត្រឹមម៉ោង១:៥៧ ម៉ោងសកល (0157 GMT) ខណៈភាគហ៊ុនប្រេងឆៅរបស់ US West Texas Intermediate ឬ (WTI) សម្រាប់ខែធ្នូគឺនៅក្នុងតម្លៃ៧៥,៦៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល ធ្លាក់ចុះ៧ សេន។
ភាគហ៊ុនរបស់ក្រុមហ៊ុន Brent បានធ្លាក់ចុះ ៥,៧ ភាគរយនៅសប្តាហ៍នេះ ខណៈក្រុមហ៊ុន WTI បានធ្លាក់ចុះ ៥,៩ % ចាប់តាំងពីសប្តាហ៍មុន។ ការធ្លាក់ចុះរយៈពេលបីសប្តាហ៍គឺជាការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏យូរបំផុតសម្រាប់កិច្ចសន្យាទាំងពីរចាប់តាំងពីការធ្លាក់ចុះរយៈពេល ៤ សប្តាហ៍ចាប់ពីពាក់កណ្តាលខែមេសាដល់ដើមខែឧសភា។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ និងសេដ្ឋកិច្ច ANZ Research បាននិយាយនៅក្នុងកំណត់ត្រាមួយនៅថ្ងៃសុក្រថានេះ ការគំរាមកំហែងដោយសារតែការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែបន្ត ។
ការរំខានការផ្គត់ផ្គង់ផ្នែកសតិអារម្មណ៍ពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងកើតឡើង ខណៈ មានការព្រួយបារម្ភជុំវិញតម្រូវការ ជាពិសេសពីប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងធំជាងគេរបស់ពិភពលោកកំពុងកើនឡើង៕