Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឥណទានផលិតកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន បង្កើនការភ័យខ្លាច​ចំពោះរលក នៃការនាំចេញតម្លៃថោក

Media LNN | Nov 13, 2023
ឥណទានផលិតកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន បង្កើនការភ័យខ្លាច​ចំពោះរលក នៃការនាំចេញតម្លៃថោក
Clinic narith

 

បណ្ដាលមេដឹកនាំរបស់ប្រទេសចិន ដែលបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការផលិត កំពុង​ផ្ដល់​ឥណទានថវិកាឆ្ពោះទៅរកក្រុមហ៊ុនផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ រាប់ចាប់ពី​ឧបករណ៍​បច្ចេក​វិទ្យា​ពាក់កណ្ដាលចម្លង រហូតដល់រថយន្តអគ្គិសនីជាដើម ដោយបង្កើនការភ័យខ្លាចថា បរិមាណ​លើសចំណុះនេះនឹងជំរុញរលកថ្មីនៃការនាំចេញថោក។

ទិន្នន័យការផ្តល់ឥណទានពីធនាគារកណ្តាលរបស់ប្រទេសចិន ផ្តល់នូវការ​មើល​ឃើញ​ពី​អាទិភា​ព​របស់​រដ្ឋាភិបាល ដោយគិតត្រឹមចុងខែកញ្ញា ឥណទាន​ដែល​មិន​ទាន់​សង​ចំពោះ​វិស័យ​អចលន​ទ្រព្យ​ដែល​កំពុងមានបញ្ហា បានធ្លាក់ចុះចំនួន ០,២% បើធៀបនឹងឆ្នាំមុន ប៉ុន្តែការផ្តល់​ឥណទាន​ដល់​វិស័យ​ផលិតកម្មបានកើនឡើងរហូតដល់ទៅ ៣៨,២% ។

ក្រុមសេដ្ឋវិទូបានព្រមានថា រលក នៃ​ការវិនិយោគ​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​នៅ​ក្នុង​គោលកាណ៍​សំខាន់​ៗ​ចាប់ពីកំណើននៃការវិនិយោគមូលធន ដែលស្ថិតក្នុងចំណោមផលប៉ះពាល់ផ្សេងៗទៀត បាន​បំប៉ោងតម្លៃឧស្សាហកម្មបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យរបស់ប្រទេសចិន និងបង្កឱ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម ព្រមទាំងធ្វើឱ្យក្រុមហ៊ុនជាច្រើនក្ស័យធន។

ប៉ុន្តែទំនោរនេះ​បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន ជា​ពិសេស​នៅ​អឺរ៉ុប ដែលកំពុងដំណើរការលើការស៊ើបអង្កេតនៃការឧបត្ថម្ភធនរថយន្តអគ្គិសនី របស់ចិន។

គោល​នយោបាយឧស្សាហកម្មរបស់ប្រទេសចិន នឹងស្ថិត​ក្នុង​របៀបវារៈ​នៅ​ក្នុង​កិច្ច​ប្រជុំ​សប្តាហ៍​នេះ​នៃ​វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់​សហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)៕