Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បុគ្គលិកអង្គការសហប្រជាជាតិ១០០ នាក់បានស្លាប់ជាប្រវត្តិសាស្ត្រនៅក្នុងតំបន់ហ្គាហ្សាក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

Admin Alynana | Nov 14, 2023
បុគ្គលិកអង្គការសហប្រជាជាតិ១០០ នាក់បានស្លាប់ជាប្រវត្តិសាស្ត្រនៅក្នុងតំបន់ហ្គាហ្សាក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស
Clinic narith

សហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គតធើរ៉េស (Antonio Guterres) និងសហការីរបស់អង្គការសហប្រជាជាតិ បានរៀបចំឥរិយាបទស្ងៀមស្ងាត់រយៈពេលមួយនាទីនៅដើមសប្តាហ៍ដដែលនេះ ដើម្បីបង្ហាញការគោរពដល់បុគ្គលិករបស់អង្គការជាង ១០០ នាក់ដែលបានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស-អ៊ីស្រាអែល បានចាប់ផ្តើមកាលពីជាងមួយខែមុន ដោយតួលេខអ្នកស្លាប់របស់បុគ្គលិកមនុស្សធម៌នៃអង្គការសហប្រជាជាតិនាពេលនេះ នៅក្នុងចំនួនដ៏ច្រើនជាប្រវត្តិសាស្ត្ររបស់អង្គការក្នុងរយៈពេល ៧៨ឆ្នាំ ។

ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ បានអះអាងដែរថា បុគ្គលិកមួយចំនួនត្រូវស្លាប់អំឡុងកំពុងតម្រង់ជួរដើម្បីទទួលយកនំបុ័ង អ្នកខ្លះទៀតស្លាប់នៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារនៅក្នុងការវាយប្រហារតាមអាកាស និងដីគោកពីទាហានអ៊ីស្រាអែល ។
ក្រៅពីបញ្ហាតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីននាពេលបច្ចុប្បន្ន ជម្លោះដ៏សាហាវកាលពីឆ្នាំ ២០១១ ក្នុងប្រទេសនីហ្សេរីយ៉ា បានបណ្តាលឱ្យបុគ្គលិកអង្គការ ៤៦ នាក់បានស្លាប់ ក្នុងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកអំឡុងការបះបោរពីសំណាក់ក្រុមអ៊ីស្លាម ស្ថិតនៅឯការិយាល័យរបស់អង្គការសហប្រជាជាតិក្នុងរដ្ឋធានីអាប៊ូចា (Abuja) ៕