Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឡាវ ជួបឱនភាពពាណិជ្ជកម្មសរុបចំនួន ៦៧៥ លានដុល្លារក្នុងរយៈពេល ៧ ខែ

Admin Alynana | Nov 14, 2023
ឡាវ ជួបឱនភាពពាណិជ្ជកម្មសរុបចំនួន ៦៧៥ លានដុល្លារក្នុងរយៈពេល ៧ ខែ
Clinic narith

ប្រទេសឡាវបានជួបនឹងឱនភាពពាណិជ្ជកម្មរយៈពេល ៧ ខែក្នុងចំណោម ៩ ខែដំបូងនៃឆ្នាំ ២០២៣ នេះក្នុងទំហំទឹកប្រាក់សរុបចំនួន ៦៧៥ លានដុល្លារ ដោយក្នុងនោះមានតែនៅក្នុងខែកុម្ភៈ និងខែមីនាប៉ុណ្ណោះដែលឡាវចុះបញ្ជីអតិរេកពាណិជ្ជកម្ម ។

នៅក្នុងខែកញ្ញា ឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ ២១៨ លានដុល្លារ ដែលជាឱនភាពខ្ពស់បំផុតដែលបានកត់ត្រាក្នុងឆ្នាំនេះ ​ដោយ​សារ​តែការ​នាំ​ចូល​បន្ត​លើស​ការ​នាំ​ចេញ ។

ស្របពេលជាមួយគ្នានេះ តម្លៃសរុបនៃពាណិជ្ជកម្មបានឈានដល់ជាង​ ១ ពាន់លានដុល្លារជាមួយនឹងការនាំចេញមានតម្លៃ ៣៩៤ លានដុល្លារ ខណៈការនាំចូលមានតម្លៃ ៦១២ លានដុល្លារ ។

ទន្ទឹមនោះ ក្នុង​ចំណោម​ទំនិញ​នាំ​ចេញដែលមានបរិមាណច្រើនជាងគេគឺ មាស ដោយ​មាន​តម្លៃ​សរុប ៥៣ លាន​ដុល្លារ ខណៈ​ប្រេងម៉ាស៊ូត​ក្លាយ​ជា​ផលិតផល​នាំ​ចូល​ច្រើន​បំផុត​ដែល​មាន​តម្លៃ ៦៩ លាន​ដុល្លារ ។

សម្រាប់ប្រទេស​ចិន ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូលដែលឡាវនាំចេញទំនិញច្រើនបំផុត ដោយមានទំហំទឹកប្រាក់​​ ១៧៧ លាន​ដុល្លារ ​តាម​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម ថៃ អូស្ត្រាលី និង​ឥណ្ឌា ។

ចំណែកប្រទេស​ថៃ ​នៅ​តែ​ស្ថិត​ក្នុង​តំណែង​កំពូល​ដែលឡាវនាំចូលទំនិញច្រើនជាងគេ ដែលមានតម្លៃរហូតដល់​ទៅ ២៦៤ លាន​ដុល្លារ បន្ទាប់មក ​ប្រទេស​ចិន វៀតណាម សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ៕​