Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាលថៃ អនុម័តកញ្ចប់ទឹកប្រាក់ជាង មួយពាន់លានដុល្លារ ជួយដល់ប្រជាកសិករ

Admin Alynana | Nov 14, 2023
រដ្ឋាភិបាលថៃ អនុម័តកញ្ចប់ទឹកប្រាក់ជាង មួយពាន់លានដុល្លារ ជួយដល់ប្រជាកសិករ
Clinic narith

នាថ្ងៃទី១៤ ខែវិច្ឆិកានេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តកញ្ចប់ថវិកាតម្លៃ ៥៦ពាន់លានបាត ឬប្រមាណ ១,៥៥ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាកសិករ ខណៈរដ្ឋាភិបាលក៏គ្រោងនឹង​តម្លើងថ្លៃស្ករសប្រមាណ ១០% បន្ថែមផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា គម្រោងជំនួយសម្រាប់ប្រជាកសិករ​ខាងលើ នឹងផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋ ៤,៦៨លានគ្រួសារ ខណៈផែនការនេះ​នឹងផ្ដល់ប្រាក់ជូនប្រជាកសិករ ប្រមាណ ១ ០០០បាតក្នុងទំហំដី ១រ៉ៃ (០,១៦ហិកតា) ប៉ុន្តែមិនអាចលើសពីទំហំ ២០រៃឡើយ។

ជាមួយគ្នា រដ្ឋាភិបាលក៏បានប្រកាសពីការតម្លើងថ្លៃស្ករសក្នុងស្រុក ប្រមាណ ១០%ផងដែរ ទាបជាងការទាមទារកាលពីពេលកន្លង ដែលចង់តម្លើងដល់ ២០% និងអះអាងថា វាស្ថិតនៅក្នុងប្រភេទទំនិញគ្រប់គ្រងបាន។

គួររំលឹកបន្តិចថា ប្រទេសថៃ គឺជាអ្នកនាំចេញស្ករសធំបំផុតទី២ លើលោក បន្ទាប់ពីប្រទេសប្រេស៊ីល ដោយកាលពីឆ្នាំមុន ពួកគេបាននាំចេញស្ករស ប្រមាណ ៧,៦៩លានតោន។

ជម្រាបបន្ថែមថា បច្ចុប្បន្ន ដោយសាររងឥទ្ធិពលពីគ្រោះរាំងស្ងួត ថៃបានព្យាករណ៍ពីការផលិត​ស្ករស ដែលមានប្រមាណ ៨លានតោន ដោយក្នុងនោះ ២,៥លានតោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និង ៥,៥លានតោន សម្រាប់ការនាំចេញ៕