Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទាហានយោធាមីយ៉ាន់ម៉ារត់ចូលទៅក្នុងប្រទេសឥណ្ឌាក្រោយពីការប៉ះទង្គិចគ្នាជាមួយនឹងក្រុមឧទ្ទាម

Admin Alynana | Nov 15, 2023
ទាហានយោធាមីយ៉ាន់ម៉ារត់ចូលទៅក្នុងប្រទេសឥណ្ឌាក្រោយពីការប៉ះទង្គិចគ្នាជាមួយនឹងក្រុមឧទ្ទាម
Clinic narith

មន្ត្រីប៉ូលិសឥណ្ឌាម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ារាប់សិបនាក់បានរត់ចូលទៅក្នុងប៉ុស្តិ៍ប៉ូលិសឥណ្ឌាក្នុងរដ្ឋមីហ្សូរ៉ាមនៅពេលមួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយនឹងក្រុមឧទ្ទាមប្រឆាំងនឹងរបបយោធា។

រណសិរ្សជាតិរដ្ឋឈីនដែលជាក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចមួយបាននិយាយថា ក្រុមឧទ្ទាមបានបង្កើនការវាយប្រហារទៅលើយោធាមីយ៉ាន់ម៉ាតាំងពីព្រឹករហូតដល់ល្ងាចកាលពីថ្ងៃចន្ទ ទី៣ ខែ  វិច្ឆិកាដើម្បីវាយលុកជំរំចំនួន២នៅជាប់រដ្ឋមីហ្សូរ៉ាមរបស់ឥណ្ឌា។ 

ការវាយលុកនេះគឺជាផ្នែកមួយនៃការពង្រីកការវាយលុករបស់ក្រុមឧទ្ទាមប្រឆាំងនឹងរដ្ឋបាលរបស់របបយោធាដែលដើមឡើយបានផ្ទុះចេញពីការវាយលុកនៅក្នុងរដ្ឋសាន (Shan) ជាប់ព្រំដែនប្រទេសចិនជាទីដែលអាជ្ញាធរយោធាមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រងទីក្រុងមួយចំនួន និងប៉ុស្តិ៍យោធាជាង១០០។ នេះគឺជាការសាកល្បងទៅលើការដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ាចាប់តាំងពីបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១៕