Alynana Media Cambodia
Icon Collap
clinic narit

ថៃបានបង្កើនផែនការនាំចេញអង្ករឲ្យបាន ៨,៥លានតោនក្នុងឆ្នាំ២០២៣នេះ

Media LNN | Nov 16, 2023
ថៃបានបង្កើនផែនការនាំចេញអង្ករឲ្យបាន ៨,៥លានតោនក្នុងឆ្នាំ២០២៣នេះ
Clinic narith

ថៃបានបង្កើនផែនការនាំចេញអង្ករឲ្យបាន ៨,៥លានតោនក្នុងឆ្នាំ២០២៣ ដោយសារវៀតណាមដែលដៃគូប្រកួតប្រជែង កំពុងនាំចេញអង្ករក្នុងតម្លៃខ្ពស់ជាង។

ថៃបានប្តេជ្ញាបង្កើនការនាំចេញអង្កររបស់ខ្លួនសម្រាប់ឆ្នាំនេះឲ្យដល់៨,៥ លានតោន។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបាននិយាយបែបនេះនៅថ្ងៃ១៥ ខែវិច្ឆិកា ខណៈដែលតម្លៃអង្ករពីដៃគូប្រកួតប្រជែងដូចជាវៀតណាមកំពុងកើនឡើង។

លោក Chookiat Ophaswongse ​ប្រាប់ Reutersថា ​​អង្ករ​វៀតណាម​មាន​តម្លៃ​ថ្លៃ ដូច្នេះ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​កំពុង​បង្កើន​ការ​បញ្ជា​ទិញ​អង្ករពី​ថៃ​។

អង្ករ​ថៃ​​លក់បានក្នុងតម្លៃ​ចន្លោះ៥៥០ទៅ៥៥៥ ដុល្លារ​ក្នុង​មួយ​តោន ខណៈ​អង្ករ​វៀតណាម​លក់បាន​ប្រហែល ៦៣០ដុល្លារក្នុងមួយតោន។ ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​២ ​របស់​ពិភពលោក​បន្ទាប់​ពី​ឥណ្ឌា។ រដ្ឋាភិបាល​ថៃធ្លាប់​បាន​ព្យាករ​ថា ​ការ​នាំ​ចេញ​អង្កររបស់ខ្លួននៅឆ្នាំនេះមានប្រមាណ៨ លាន​តោនប៉ុណ្ណោះ។

លោក Chookiwat បានលើកឡើងថា ផលិតកម្មស្រូវរបស់ថៃនៅឆ្នាំនេះ រងផលប៉ះពាល់តិចតួចពីបាតុភូតអាកាសធាតុ El Nino ដោយរំពឹងទទួលបានទិន្នផលចន្លោះពី៣៣ទៅ៣៤លានតោន ដែលកើនឡើង ២លានតោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

រយៈពេល៩ខែឆ្នាំនេះ ថៃលក់អង្ករបានចំនួន ៦,០៨លានតោន ដែលកើន១២ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន។ 

យ៉ាង​ណាមិញ​ លោក Chookiwat ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នៅឆ្នាំក្រោយនឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម៧,៥លាន​តោន ដោយ​សារ​​ឥណ្ឌាបាន​បន្ធូរ​បន្ថយ​បម្រាម​នាំ​ចេញអង្ករមកវិញ៕