Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជា ៤,០០០តោនជាលើកដំបូង

Media LNN | Nov 16, 2023
ប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជា ៤,០០០តោនជាលើកដំបូង
Clinic narith

(ភ្នំពេញ)៖ អង្ករកម្ពុជាកាន់តែមានទីផ្សារបន្ថែមទៀតបន្ទាប់ពីប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជា ៤,០០០តោនជាលើកដំបូង បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ។
402891065 733100312181127 4282404575408111320 N

ថ្លែងក្នុង ពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា “នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ” ។
Thumb

គួរបញ្ជាក់ផងដែរថា កន្លងមកប្រទេសឥណ្ឌូនេស៊ីក៏ទើបនឹងបានបញ្ជារទិញអង្ករពីកម្ពុជាប្រមាណជា ១២ម៉ឺនតោនពីកម្ពុជាផងដែរ ខណៈប្រទេសសហុងកុងក៏កំពុងចាប់អារម្មណ៍ក្នុងការនាំចេញអង្ករកម្ពុជាដូចគ្នា។ ដូច្នេះសង្ឃឹមថានៅក្នុងឆ្នាំ ២០២៤ ខាងមុខកម្ពុជាអាចនឹងទទួលបានឱកាសនាំចេញអង្ករទៅកាន់ពិភពលោកកាន់តែច្រើនបន្ថែមទៀត៕
1 2 1663749338743519077468 1664330197534586976009 1 1217