Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេច ហ៊ុន ម៉ាណែត ផ្ដាំសហជីពមួយចំនួនកុំខ្ចីដៃកម្មករ កម្មការិនី ទៅបម្រើសកម្មភាពនយោបាយ

Admin Alynana | Nov 21, 2023
សម្ដេច ហ៊ុន ម៉ាណែត ផ្ដាំសហជីពមួយចំនួនកុំខ្ចីដៃកម្មករ កម្មការិនី ទៅបម្រើសកម្មភាពនយោបាយ
Clinic narith

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើសារខ្លះទៅកាន់សហជីពមួយចំនួនកុំជ្រកក្រោមស្លាកតំណាងឲ្យកម្មករ កម្មការិនី តែធ្វើសកម្មភាពផ្ទុយពីភាពជាតំណាងការពារផលប្រយោជន៍កម្មករ កម្មការិនី បែរជាទៅធ្វើសកម្មភាពបម្រើឲ្យផលប្រយោជន៍នយោបាយ ឬគោលដៅផ្សេងទៅវិញ។

ក្នុងឱកាសអញ្ជើញបន្ដជួបសំណេះសំណាលកម្មករនិយោជិតគម្រប់លើកទី១០ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់សហជីពទាំងអស់ ត្រូវបំពេញការងាររបស់ខ្លួនស្របទៅតាមវិជ្ជាជីវៈ បម្រើឲ្យផលប្រយោជន៍របស់កម្មករ កម្មការិនី ជៀសវាងធ្វើសកម្មភាពខុសឆ្គង ដែលមិនបម្រើឲ្យផលប្រយោជន៍របស់កម្មករនិយោជិត។

ការលើកឡើងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្ដេចមើលឃើញដូចភាពខុសឆ្គងខ្លះ របស់សហជីពមួយចំនួនដែលធ្វើសកម្មភាពផ្ទុយពីជំនាញរបស់ខ្លួន ពោលតែងតែអូសទាញកម្មករនិយោជិត ចូលក្នុងគន្លងនយោបាយ ហើយតែងរុញបង្កឲ្យមានបាតុភាពផ្សេងៗកើតឡើង ដើម្បីតែផលប្រយោជន៍ក្រុម ឬបុគ្គលមួយក្ដាប់តូចរបស់ខ្លួនប៉ុណ្ណោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សហជីពវិជ្ជាជីវៈសុំដើរតួនាទីជំនាញ តាមអាជីពរបស់ខ្លួនដើម្បីតំណាងកម្មករ កម្មការិនី កុំយកឈ្មោះជាសហជីព តែប្រមូលបងប្អូនទៅធ្វើការងារអីផ្សេង ជាពិសេសការងារនយោបាយ។ វាអត់ចំណេញបើធ្វើការងារតំណាងសិទ្ធិកម្មករ កម្មការិនី ដោះស្រាយបញ្ហារឿងកម្មករ កម្មការិនី កុំជ្រកក្រោមរូបភាពនេះ ទៅបងប្អូនធ្វើការងារអីផ្សេងខុសនាំឲ្យបញ្ហា»។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកជាយោបល់ថា ប្រសិនបើចង់ធ្វើជាការងារតំណាងប្រធានបទអ្វីមួយ គួររៀបចំខ្លួនឲ្យបានច្បាស់លាស់ ព្រោះបើចង់ធ្វើការងារសិទ្ធិមនុស្ស គួររៀបចំជា NGO ឬបើចង់ការពារបរិស្ថានរៀបចំជាសង្គមស៉ីវិល ឬអង្គការធ្វើបរិស្ថានឲ្យចំការងារទៅ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើការជាមួយគ្នា ឬជជែកជាមួយគ្នា ពោលកុំជ្រកក្រោមរូបភាពយកដៃកម្មករ កម្មការិនី ទៅធ្វើអ្វីផ្សេងខុសជំនាញ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់សហជីពទាំងអស់ ដែលធ្វើការងារបំពេញជាតំណាងរបស់កម្មករនិយោជិតបានល្អ នៅក្នុងការដោះស្រាយ និងជាតំណាងការចរចាអត្ថប្រយោជន៍ផ្សេងៗឲ្យកម្មករ កម្មការិនីប្រកបដោយសន្ដិភាពវិធី ដែលនេះជាប្រពៃណីគួរត្រូវធ្វើ។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពី គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាពដែ លដោយលំបាករបស់រាជរដ្ឋាភិបាលនីតិកាលចាស់ រក្សាស្ថេរភាព រក្សាសមិទ្ធផល បង្កើតសមិទ្ធផលថ្មី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឌឺដងដល់បុគ្គលមួយចំនួន ដែលតាំងខ្លួនជាអ្នកជំនាញ ហើយឃើញតែអង្គុយតែក្នុងបន្ទប់អានសៀវភៅ តែចេញមកនិយាយគោលនយោបាយអ្វីក៏ចេះ, រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយអ្វីក៏មិនត្រូវ។ ខណៈសម្ដេចអះអាងថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាគិតគូ មិនមែនត្រឹមអ្វីដែលសម្ដេចប្រកាសនោះទេ ពោលអ្វីដែលត្រូវបង្ហាញពលរដ្ឋ ហើយពីរ ទៅបីឆ្នាំទៀត នឹងបង្ហាញនូវលទ្ធផលជាក់ស្ដែង៕