(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាខួប៩០ថ្ងៃនៃការដឹកនាំប្រទេសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង។ ជាមួយនោះ ក៏មានការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពល្អប្រសើរនៃផ្លូវជាតិលេខ៥ ធ្វើឱ្យសម្តេចអញ្ជើញដល់ទីតាំងរៀបចំកម្មវិធីលឿនមុនកាលកំណត់។
* ជាមួយនឹងការជួបជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញទៅបោះឆ្នោត។ ជាពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ជិត ៨៧,៣១ភាគរយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធផ្លូវជាតិលេខ៥ ជាព្រឹត្តិការណ៍ពិសេសព្រោះចំខួប៣ខែនៃថ្ងៃកំណើតរបស់រាជរដ្ឋាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធផ្លូវជាតិលេខ៥នាថ្ងៃនេះ គឺជានិមិត្តរូបនៃការបន្តកិច្ចអភិវឌ្ឍន៍ និងពង្រឹងសេដ្ឋកិច្ចរបស់ជាតិ បន្តពីរាជរដ្ឋាភិបាលនីតិកាលចាស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទន្ទឹមនឹងសម្ពោធកំណាត់ផ្លូវដែលសង់រួច ក៏មានការបើកការដ្ឋានសង់បន្ថែមពីសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែតផងដែរ។ ដូច្នេះនេះជាមិត្តរូប នៃការពង្រឹង និងពង្រីកបន្ថែមនូវសមិទ្ធផលចាស់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ក៏ជានិមិត្តរូបនៃការបន្តនូវចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលសាងសង់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រទេសជប៉ុន ធ្វើឱ្យការសាងសង់ផ្លូវជាតិលេខ៥ សម្រេចបានជាស្ថាពរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្រូវការថវិកាជាតិមានច្រើន ដូច្នេះហើយតម្រូវឱ្យមានកម្ចីពីបរទេសដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ចីប្រាក់ពីបរទេស ត្រូវបានគ្រប់គ្រង និងផែនការច្បាស់លាស់។ ជាពិសេសកម្ចី យកមកអភិវឌ្ឍន៍បម្រើប្រយោជន៍សាធារណៈ ពង្រីកសក្តានុពលសេដ្ឋកិច្ច និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ ហើយនៅតែជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវជាតិលេខ៥ ជាសរសៃឈាមដ៏សំខាន់សម្រាប់កម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយមានផ្លូវជាតិលេខ៥ នឹងត្រូវជំរុញការវិនិយោគ បង្កើតរោងចក្រ សហគ្រាសតាមបណ្តោយផ្លូវនេះបន្ថែមទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅថ្ងៃអនាគតអាចមានការសង់ផ្លូវដែកមួយខ្សែទៀត តភ្ជាប់រវាងរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែអថា រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តគម្រោងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋមិនអាចរង់ចាំនូវសមិទ្ធផល និងលទ្ធផលជាតិបាននោះឡើយ ដូច្នេះត្រូវតែប្រឹងប្រែងពន្លឿនការកសាង និងអភិវឌ្ឍន៍។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍អភិវឌ្ឍន៍ ត្រូវមាន «សមធម៌» ពោលរាល់ការអភិវឌ្ឍន៍ ត្រូវហុចផលដល់ប្រជាពលរដ្ឋគ្រប់រូប។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរខ្ចីតែលុយគេនោះទេ។ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ច្រើន និងសម្ពោធសមិទ្ធផលជាច្រើន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពង្រឹងការថែទាំផ្លូវជាតិលេខ៥ និងផ្លូវដទៃទៀតឱ្យបានល្អប្រសើរ។ បើមានការខូចខាតប្រញាប់ជួសជុល។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសហការគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅក្រុមហ៊ុនដឹកជញ្ជូនគោរពច្បាប់ កុំព្យាយាមប្រើយ័ន្តការពារ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោងប្រមាណ៩៖៤២នាទី, នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៕