Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់វេទិកាសេដ្ឋកិច្ចពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារ

Media LNN | Nov 23, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់វេទិកាសេដ្ឋកិច្ចពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារ
Clinic narith

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ចូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិក​នៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ថា WEF ជាមូលនិធិមិនស្វែងរកប្រាក់ចំណូល ដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានអាជ្ញាធរស្វីស ទទួលស្គាល់ថា ជាអង្គភាពអន្តរជាតិ។ បេសកកម្មវេទិកាសេដ្ឋកិច្ចពិភពលោក គឺប្តេជ្ញាជម្រុញវិស័យពាណិជ្ជកម្ម នយោបាយ និងរៀបចំរបៀបវារៈ នៃកិច្ចប្រជុំផ្តោតលើវិស័យឧស្សាហកម្មថ្នាក់តំបន់ និងពិភពលោក។

វេទិកានេះ ទទួលបានភាពល្បីល្បាញ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ ដែលតែងប្រព្រឹត្តទៅនៅចុងខែមករា ក្នុងទីក្រុង Davos ដែលជារមនីយដ្ឋានតំបន់ភ្នំដ៏ស្រស់ស្អាត នៅក្នុងប្រទេសស្វីស។ ជាញឹកញាប់ទីតាំងនេះ ត្រូវបានប្រើប្រាស់ជាកន្លែង សម្រាប់រៀបចំកិច្ចប្រជុំនេះផ្ទាល់តែម្តង ហើយអ្នកចូលរួមបានហៅទីនោះថា A Davos Panel ឬ a Davos Man។

អង្គការនេះ ក៏មានការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ប្រមាណពី៦ ទៅ៨ដងផងដែរក្នុងមួយឆ្នាំ ក្នុងតំបន់មួយចំនួនដូចជា អាមេរិកឡាទីន និងអាស៊ីបូព៌ា ព្រមទាំង បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំបន្ថែមផ្សេងទៀត ក្នុងប្រទេសចិន និងសហភាពអារ៉ាប់រួម។ មិនតែប៉ុណ្ណោះវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានធ្វើរបាយការណ៍ស្រាវជ្រាវ និងផ្សារភ្ជាប់សមាជិករបស់ខ្លួន ទៅក្នុងទិសដៅច្បាស់លាស់មួយ៕