Alynana Media Cambodia
Icon Collap
clinic narit

អង្គការសុខភាពពិភពលោក ស្នើឱ្យប្រទេសចិនបង្ហាញទិន្នន័យបន្ថែមទៀតករណីផ្ទុះជំងឺផ្លូវដង្ហើមនាពេលថ្មីៗនេះ

Admin Alynana | Nov 23, 2023
អង្គការសុខភាពពិភពលោក ស្នើឱ្យប្រទេសចិនបង្ហាញទិន្នន័យបន្ថែមទៀតករណីផ្ទុះជំងឺផ្លូវដង្ហើមនាពេលថ្មីៗនេះ
Clinic narith

អង្គការសុខភាពពិភពលោក(WHO) បានស្នើសុំប្រទេសចិននូវទិន្នន័យជាច្រើនបន្ថែមទៀតទៅលើបញ្ហាជំងឺផ្លូវដង្ហើមដែលកំពុងឆ្លងរាលដាលនៅតំបន់ភាគខាងជើងប្រទេសចិន និងបានជម្រុញឱ្យពលរដ្ឋចាត់វិធានការកាត់បន្ថយហានិភ័យឆ្លងជំងឺ។

នៅតំបន់ភាគខាងជើងប្រទេសចិនមានការរាយការណ៍ពីការកើនឡើងជំងឺម្យ៉ាងដែលមានលក្ខណៈដូចជំងឺផ្តាសាយ ចាប់តាំងពីពាក់កណ្តាលខែតុលាមកម្ល៉េះ នៅពេលប្រៀបធៀបនឹងអំឡុងពេលដូចគ្នាកាលពី៣ឆ្នាំមុន។ យោងអង្គការWHO។

«អង្គការសុខភាពពិភពលោកបានធ្វើសំណើរជាផ្លូវការទៅកាន់ប្រទេសចិនដើម្បីសុំព័ត៌មានលម្អិតទៅលើករណីកើនឡើងជំងឺផ្លូវដង្ហើមនិងរបាយការណ៍ដែលជំងឺនេះឆ្លងខ្លាំងលើកុមារ»។ យោងអង្គការសុខភាពពិភពលោកលើកឡើងក្នុងរបាយការណ៍នៅថ្ងៃពុធ(២២វិច្ឆិកា)។

គណៈកម្មាការជាតិសុខភាពប្រទេសចិន បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ការផ្ទុះឆ្លងជំងឺផ្លូវដង្ហើមដោយសារការដកការរឹតត្បិតជំងឺកូវីដ១៩ និងការសាយភាយមេរោគដែលគេស្គាល់ថាជាជំងឺផ្តាសាយធំ និងការឆ្លងបាក់តេរីជាទូទៅដែលប៉ះពាល់ដល់កុមារ រួមទាំងជំងឺរលាកសួតមីកូប្លាស្មា។ 

ទីក្រុងប៉េកាំង នៃប្រទេសចិន ស្ថិតនៅតំបន់ភាគខាងជើងប្រទេសចិន កំពុងទទួលរងអាកាសធាតុត្រជាក់ ដែលសីតុណ្ហភាពរំពឹងនឹងធ្លាក់ចុះដល់ក្រោមសូន្យសង្សាសេរនៅថ្ងៃសុក្រ។ យោងសារព័ត៌មានរដ្ឋចិន។ 

ទីក្រុងប៉េកាំង បានឈានចូលដំណាក់កាលនៃរដូវកាលឆ្លងជំងឺផ្លូវដង្ហើម។ លោកWang Quanyi អនុប្រធាននិងជាប្រធានអ្នកជំនាញជំងឺឆ្លងនៅមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងទីក្រុងប៉េកាំងថ្លែងប្រាប់សារព័ត៌មានរដ្ឋចិន៕