Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋលេខាធិការទេសចរណ៍៖ ការរៀបចំទីក្រុងព្រះសីហនុជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ទាមទារមានការចូលរួមពីគ្រប់មូលដ្ឋានអាជីវកម្ម

Admin Alynana | Nov 24, 2023
រដ្ឋលេខាធិការទេសចរណ៍៖ ការរៀបចំទីក្រុងព្រះសីហនុជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ទាមទារមានការចូលរួមពីគ្រប់មូលដ្ឋានអាជីវកម្ម
Clinic narith

ខេត្តព្រះសីហនុ៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ខេត្តព្រះសីហនុគឺជាខេត្តគោលដៅទេសចរណ៍ដោយទទួលភ្ញៀវទាំងជាតិនិងអន្តរជាតិមកពីបណ្ដាប្រទេសតាមជើងហោះហើរ ផ្លូវគោកនិងតាមនាវាផ្លូវទឹក ដូចនេះហើយខេត្តព្រះសីហនុគឺជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងភូមិភានារតីនៃប្រទេសកម្ពុជា។

ខេត្តព្រះសីហនុ ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកមកពីបណ្ដារាជធានីខេត្តផ្សេងៗ និងភ្ញៀវអន្តរជាតិគ្រប់ទិសទីដែលមានការកើនឡើងជាបន្តបន្ទាប់។ដូចនេះ ដើម្បីសម្រេចឲ្យបាននូវក្រុងព្រះសីហនុដែលជាទីក្រុងគ្មានផ្សែងបារី គឺទាមទារឲ្យមានការចូលរួមពីពីបងប្អូនដែលជាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងនិងបុគ្គលិកនៅតាមមូលដ្ឋានអាជីវកម្ម សេវកម្មទេសចរណ៍ទាំងអស់ក្នុងក្រុងព្រះសីហនុ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ដូចនេះនៅក្នុងឱកាសដែលលោកអញ្ជើញបើកសិក្ខាសាលាស្ដីពីការបញ្ជ្រាបការយល់ដឹង អំពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយមានការចូលរួមពី លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ លោកប្រធានមន្ទីរទេសចរណ៍ អភិបាលរងក្រុង រួមជាមួយអស់លោកលោកស្រី ដែលមកពីមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានលើកឡើងថាសិក្ខាសាលាថ្ងៃនេះ គឺមានសារៈសំខាន់ និងទាមទារឲ្យការចូលរួមពីមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងគោលការណ៍ណែនាំស្ដីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដើម្បីឆ្ពោះសម្រេចទៅគោលដៅទីក្រុងព្រះសីហនុ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។

វិស័យទេសចរណ៍នៅតែជាវិស័យអាទិភាពមួយ ដែលទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ដោយឡែក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ខ្ពស់ការអនុវត្តវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដូចនេះ ដើម្បីឲ្យទីក្រុងព្រះសីហនុជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី លោករដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមថាទី១ គឺរៀបចំសិក្ខាសាលាថ្ងៃនេះ បន្ទាប់ពីយើងធ្វើសិក្ខាសាលានាពេលកន្លងមក, ទី ២ ស្នើឱ្យអាជ្ញាធរក្រុងចុះរៀបចំយុទ្ធនាការសាធារណៈរបស់រដ្ឋបាលក្រុង ក្នុងការចុះផ្សព្វផ្សាយបិទស្លាកតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ និងទីកន្លែងសំខាន់ៗមួយចំនួនដូចជាទីផ្សារនិងកន្លែងសំខាន់ៗមួយចំនួនទៀតដែលបិទស្លាកហាមជក់បារី, ទី ៣ ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៅការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិចនៅតាមសាលារៀនក្នុងក្រុង ដោយសហការជាមួយមន្ទីរអប់រំយុវជន មន្ទីរសុខាភិបាល សាលាក្រុងដើម្បីផ្សព្វផ្សាយទៅដល់ក្មួយៗដែលជាយុវជនសិស្សានុសិស្សនៅតាមសាលារៀន ឲ្យពួកគាត់បានយល់អំពីផលប៉ះពាល់ដល់សុខភាព នៃការប្រើប្រាស់ថ្នាំជក់និងការជក់បារី។

ណែនាំបិទស្លាកសញ្ញាហាមជក់បារី នៅតាមសាលាក្រុង សាលាសង្កាត់ តាមច្រកចេញចូលតែមួយដើម្បីពន្យល់ណែនាំឲ្យមន្ត្រីកុំជក់បារី ដែលធ្វើឲ្យប៉ះពាល់សុខភាពខ្លួនឯងក៏ដូចជាដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាកម្មផ្សេងៗ  យើងត្រូវសរសេរនៅពាក្យស្លោកមួយចំនួន ដែលពាក់ព័ន្ធនិងទីក្រុងទេសចរណ៍គ្មានប្រើគ្មានផ្សែងបារី រួមមាន ទីក្រុងល្អគឺជាទីក្រុងគ្មានផ្សែងបារី ភ្ញៀវទេសចរណ៍ចូលចិត្តទីក្រុងទេសចរណ៍គ្មានសែនបារីយើងចូលរួមទាំងអស់គ្នាគាំទ្រទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្រុងព្រះសីហនុជាទីក្រុងទេសចរណ៍ក្នុងបេះដូងភ្ញៀវទេសចរ គឺជាភ្ញៀវយើងទាំងអស់គ្នា ទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងផ្ដល់ផលចំណេញដល់យើងទាំងអស់គ្នា៕