Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកគ្រប់គ្រងនាវាទេសចរណ៍ដ៏ធំមួយនេះ បានសម្តែងការដឹងគុណ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជា

Admin Alynana | Nov 25, 2023
អ្នកគ្រប់គ្រងនាវាទេសចរណ៍ដ៏ធំមួយនេះ បានសម្តែងការដឹងគុណ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជា
Clinic narith
អ្នកគ្រប់គ្រងនាវាទេសចរណ៍ដ៏ធំមួយនេះ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍។
 
យោងតាមប្រសាសន៍ លោក Chaiyapruk Phum Muang នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours និងជាទីប្រឹក្សាក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំនាវាទេសចរណ៍ បានធ្វើការចែករំលែក ពី Feedback(មតិកែលម្អ)ដែលយើងបានទទួលពីនាវាទេសចរណ៍ដែលចូលសំចតនៅខេត្តព្រះសីហនុក្នុងខែនេះ។ នាវាទេសចរណ៍នីមួយៗបានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍។ អ្នកដំណើរមានអារម្មណ៍ថាមានសុវត្ថិភាព និងត្រូវបានថែរក្សាយ៉ាងល្អ ដែលបាន​បង្ហាញ​ថាក្រុង​ព្រះសីហនុ​ស្ថិតក្នុង​ពន្លឺ​វិជ្ជមាន។ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រដ្ឋបាលខេត្ត ហើយនិងធ្វើការងារជាមួយគ្នានាពេលបន្តទៀត។
 
ជាការកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះ នាវាទេសចរណ៍ជាច្រើនគ្រឿង បានចូលចតនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងបានដឹកជញ្ជូនអ្នកដំណើររាប់ពាន់នាក់ចូលទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាល្អនៃវិស័យទេសចរណ៍របស់កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។