Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសចំនួន៣ ដែលអាស៊ានគ្រោងនឹងបង្កើតមជ្ឈមណ្ឌលបង្ការជំងឺឆ្លង

Media LNN | Nov 25, 2023
ប្រទេសចំនួន៣ ដែលអាស៊ានគ្រោងនឹងបង្កើតមជ្ឈមណ្ឌលបង្ការជំងឺឆ្លង
Clinic narith

 

(ភ្នំពេញ)៖ អាស៊ានគ្រោងបង្កើតមជ្ឈមណ្ឌលបង្ការជំងឺឆ្លងនៅក្នុងប្រទេសចំនួន៣រួមមាន៖ប្រទេសថៃ ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គ​លេខា​ធិការអាស៊ានបានលើកឡើងក្នុងវេទិកាតុមូលស្តីពី«អនាគតអាស៊ាន៖ភាពប្រឈម និង​កាលានុវត្ត​ភាព» រៀបចំដោយក្លឹបអ្នកការសែតកម្ពុជា នាថ្ងៃទី២៥ខែវិច្ឆិកានេះ។

ឯកឧត្តមបណ្ឌិតបន្តថា មជ្ឈមណ្ឌលនេះបង្កើតឡើង ដើម្បីត្រៀមឆ្លើយតបនឹងជំងឺឆ្លងផ្សេងៗ ដែល​អាចកើតឡើងនៅពេលអនាគតដោយមិនបានដឹងមុន ពោលដូចជំងឺកូវីដ-១៩ និងជំងឺសារជាដើម។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ ទទួលបានការគាំទ្រថវិកាពីប្រទេសជប៉ុន ប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួនទៀតក៏មានការចាប់អារម្មណ៍ផងដែរ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ ដែលមានប្រទេសចំនួន១០ជាសមាជិក បង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដំណើរការដោយផ្ដោតលើសសរស្ដម្ភចំនួនបី រួមមាន៖ សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌-សង្គម ដែលសហគមន៍ទាំងបីនេះ មានទំនាក់ទំនងឱ្យគ្នាទៅវិញទៅមក៕