(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ថ្លែងថា យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើតឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រ ជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ យើងសង្ឃឹមនូវអ្វីដែលល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានទំនាក់ទំនងដោយផ្ទាល់ផង និងដោយ ប្រយោលផងជាមួយពិភពលោក ហេតុនេះបើពិភពលោករងវិបត្តិអ្វីមួយ កម្ពុជាក៏រងនូវវិបត្តិនោះដូចគ្នា ផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងផងដែរថា រដ្ឋាភិបាលបានចំណា យថវិកាជាងមួយពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណប្រាំមួយរយលានដុល្លារក្នុងឆ្នាំ២០ ២២ ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា៕