Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុនផ្តល់ជំនួយថ្មី ៣សែនដុល្លារសម្រាប់ជួសជុល និងអភិវឌ្ឍធនធានមនុស្ស នៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក

Media LNN | Dec 12, 2023
ជប៉ុនផ្តល់ជំនួយថ្មី ៣សែនដុល្លារសម្រាប់ជួសជុល និងអភិវឌ្ឍធនធានមនុស្ស នៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក
Clinic narith

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់ការងារ ជួសជុលឡើងវិញ ក៏ដូចជាការ​អភិវ​ឌ្ឍ​ធនធាន​មនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា «គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​ការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។ នេះបើយោ​ង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មានរួមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មានរួមបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ​លើ​សកម្ម​ភាព​នានា​ក្នុង​ការ​ថែរក្សា និងជួសជុលតំបន់ រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាព​ចម្បង​តាមរ​យៈ​គម្រោង​មូល​និធិ ដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨ ៩៦៧ ដុល្លារសហរដ្ឋអាមេរិក។ បើ​និយាយ​ឱ្យ​លម្អិត រដ្ឋាភិបាលជប៉ុនបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃ​នានា​សម្រាប់​ប្រើប្រាស់​លើ​ការងា​រ​ជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១២។

ចាប់​ពី​ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និង​ផ្តល់សម្ភារៈ និង​ឧបករណ៍​មួយ​ចំនួន​សម្រាប់​ការងារ​ជួសជុ​ល​អភិរក្ស​នៅ​រមណីយដ្ឋាន​សំបូរ​ព្រៃគុក​។

«យើង ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹង​ជួយ​ផ្ដល់សមត្ថភាពដល់ សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈ កម្រិត​ខ្ពស់ ព្រមទាំងទទួលបានចំណេះដឹងតាមរ យៈកម្មវិធីកសាងសមត្ថភាព និងការ​បណ្តុះ​បណ្តាល​ការងារ​ដោយការអនុវត្តជាក់ស្ដែង។ យើងសង្ឃឹមថា គម្រោងជំនួយថ្មីនេះ នឹងរួម​ចំណែក​ដល់​ការ​អនុវត្ត​ប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួស​ជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃគុក»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន៕