Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋថៃត្រៀមលុយ ២០លានដុល្លារ ទុកប៉ះប៉ូវសងជំងឺចិត្តកម្មករនិយោជិតដែលវិលត្រឡប់ពីប្រទេសអ៊ីស្រាអែល

Media LNN | Dec 13, 2023
រដ្ឋថៃត្រៀមលុយ ២០លានដុល្លារ ទុកប៉ះប៉ូវសងជំងឺចិត្តកម្មករនិយោជិតដែលវិលត្រឡប់ពីប្រទេសអ៊ីស្រាអែល
Clinic narith

គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកាប្រហែល ២០លានដុល្លារ សម្រាប់ទុកប៉ះប៉ូវសងជំងឺចិត្តដល់កម្មករនិយោជិតជនជាតិថៃ ដែលវិលត្រឡប់ពីប្រទេសអ៊ីស្រាអែលមកកាន់ស្រុកកំណើត។

ការអនុម័តកញ្ចប់ថវិកានេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រសួងការងារ ហើយថវិកានឹងត្រូវដកយកមកប្រើប្រាស់ពីកញ្ចប់ថវិកាកណ្ដាលសម្រាប់គ្រាអាសន្ននៃឆ្នាំសារពើពន្ធនេះ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។

គិតចាប់តាំងពីសង្គ្រាម អ៊ីស្រាអែល-ហាមាស បានចាប់ផ្ដើមឡើងមក មានកម្មករថៃជាច្រើនដែលធ្វើការងារនៅប្រទេសអ៊ីស្រាអែលបានជាប់នៅទីនោះ ហើយពួកគេ បានរងផលប៉ះពាល់ ដោយខ្លះមិនបានទទួលការបើកប្រាក់ខែ ឬអាចត្រឡប់ទៅធ្វើការបាននោះទេ រហូតទាល់តែស្ថានការណ៍ប្រសើរឡើង។

ឆ្លើយតបទៅនឹងបញ្ហានេះ គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី ២៧ ខែតុលា បានណែនាំដល់ក្រសួងការងារ និងភ្នាក់ងារពាក់ព័ន្ធ ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យមួយចំនួន សម្រាប់ការផ្ដល់សំណងជំងឺចិត្តដល់កម្មករនិយោជិតថៃ ដែលត្រឡប់មកកាន់ស្រុកកំណើតវិញឲ្យបានឆាប់ និងត្រឹមត្រូវ។

ក្នុងនោះ ថវិកាប្រមាណ ១.៤០០ ដុល្លារអាមេរិក នឹងត្រូវវផ្ដល់ជូនដល់កម្មករម្នាក់ ដោយមានសរុប ១៥.០០០នាក់។ ក្រៅពីនេះ កញ្ចប់ថវិកានោះ នឹងមានការបែងចែកផ្ដល់ជូនផ្សេងៗទៀត សម្រាប់កម្មករស្របតាមលក្ខខណ្ឌដែលបានកំណត់៕