Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីនុយក្លេអ៊ែរជុំទីពីរ

Media LNN | Dec 13, 2023
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីនុយក្លេអ៊ែរជុំទីពីរ
Clinic narith

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងបើកកិច្ចពិភាក្សាស្តីពីវិធានការទប់ស្កាត់នុយក្លេអ៊ែរ នៅថ្ងៃសុក្រខាងមុខនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចែករំលែកនូវការយល់ដឹងបន្ថែមជាមួយទីក្រុងសេអ៊ូលក្នុងការធ្វើផែនការ ក្នុងករណីជម្លោះជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់នៅអង្គារនេះថា កិច្ចប្រជុំក្រុមប្រឹក្សានុយក្លេអ៊ែរលើកទីពីរ នឹងប្រព្រឹត្តទៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយមានរយៈពេល ៥ខែបន្ទាប់ពីកិច្ចប្រជុំលើកមុន។

ប្រធានអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង លោក Kim Myung-soo បានជជែកតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Charles Q. Brown នៅថ្ងៃអង្គារនេះ និងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង ទប់ទល់នឹងទំនាក់ទំនងយោធាកាន់តែស៉ីជម្រៅរវាងទីក្រុងព្យុងយ៉ាងនិងរុស្ស៉ី។ លោក Kim និងលោក Brown ក៏បានបញ្ជាក់ផងដែរអំពីផែនការ ដើម្បីដាក់ឲ្យដំណើរការប្រព័ន្ធចែករំលែកទិន្នន័យជាក់ស្តែង សម្រាប់ត្រួតពិនិត្យមីស៉ីលរបស់កូរ៉េខាងជើងនៅចុងឆ្នាំ ២០២៣នេះ ជាមួយជប៉ុន។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក Yoon Suk Yeol បានប្រកាសពីការបង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរ កាលពីខែមេសា ដែលជាផ្នែកមួយនៃសេចក្តីប្រកាសវ៉ាស៊ីនតោនថ្មី ក្រោមការសន្យាជាថ្មីរបស់ទីក្រុងសេអ៊ូលថា មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឡើយ៕