Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីជប៉ុន ៤រូប សុំលាលែងចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយ

Media LNN | Dec 14, 2023
រដ្ឋមន្ត្រីជប៉ុន ៤រូប សុំលាលែងចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយ
Clinic narith

(តូក្យូ)៖ រដ្ឋមន្ត្រីជប៉ុន៤រូប បានដាក់លិខិតលាលែងចេញពីតំណែង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ខណៈ ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida កំពុងធ្លាក់ចុះស្រាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣។

វិបត្តិនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida កើតមានឡើង ក្រោយមានការចោទប្រកាន់ថាក្រុមមន្ត្រីរបស់លោកមួយចំនួន បានទទួល សំណូក ៥០០លានយ៉េន ឬស្មើនឹងជាង ៣.៤លានដុល្លារ។ រដ្ឋមន្ត្រីដែលបានលាលែងចេញពីតំណែង ក្នុងនោះរួមមាននាយខុទ្ទការល័យ នាយករដ្ឋមន្ត្រី លោក Hirokazu Matsuno រដ្ឋមន្ត្រីសេដ្ឋកិច្ច និងឧស្សាហកម្ម លោក Yasutoshi Nishimura រដ្ឋមន្ត្រីមហាផ្ទៃ លោក Junji Suzuki និងរដ្ឋមន្ត្រីកសិកម្ម លោក Ichiro Miyashita។ បន្ថែមពីលើនេះ លោកស្រី Michiko Ueno ជាទីប្រឹក្សាពិសេសរបស់លោក Kishida រួមទាំងអនុរដ្ឋមន្ត្រី៥រូបផ្សេងទៀត ក៏បានសម្រេចចិត្តលាលែងចេញពីតំណែងផងដែរ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន ក្រុមរដ្ឋអាជ្ញាអាចនឹងចុះឆែកឆេរការិយាល័យ និងសួរចម្លើយសមាជិកសភាជាច្រើនរូប នៅក្នុងសប្ដាហ៍នេះ៕