Alynana Media Cambodia
Icon Collap
clinic narit

ប្រជាពលរដ្ឋចាប់ផ្តើមមកទិញត្រីធ្វើប្រហុកជាបណ្តើរៗ ខណៈត្រីឆ្នាំនេះ កើនជាងមុន និងតម្លៃទាបជាងរាល់ឆ្នាំ

Admin Alynana | Dec 20, 2023
ប្រជាពលរដ្ឋចាប់ផ្តើមមកទិញត្រីធ្វើប្រហុកជាបណ្តើរៗ ខណៈត្រីឆ្នាំនេះ កើនជាងមុន និងតម្លៃទាបជាងរាល់ឆ្នាំ
Clinic narith

(កណ្តាល)៖ រដូវកាលត្រីប្រហុក ផ្អក និងត្រីឆ្អើរបានមកដល់ហើយ​នាចុងខែធ្នូ ឆ្នាំ២០២៣នេះ ដោយពលរដ្ឋពីតាមខេត្តផ្សេងៗបានចាប់ផ្តើមនាំគ្នា មកទិញត្រីទាំងនោះពីប្រជានេសាទបណ្តើរៗហើយ ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរសម្រាប់ស្តុកទុកលក់ និងសម្រាប់ទំនុកបម្រុងបរិភោគប្រចាំឆ្នាំ។

តែយ៉ាងនេះក្តី នៅដើមរដូវ ហាក់មិនសូវមានប្រជាពលរដ្ឋច្រើននោះទេ ដែលមកទិញត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ។

បើតាមមន្រ្តី និងប្រជានេសាទបានឱ្យដឹងថា ត្រីប្រហុកឆ្នាំនេះ កើនឡើងជាងឆ្នាំមុន និងចាប់ផ្តើមត្រូវតាំងពីថ្ងៃទី១៨ ធ្នូម្សិលមិញ ខណៈតម្លៃវិញក៏ទាបជាងឆ្នាំមុនផងដែរ ដោយតម្លៃដែលបានលក់ចេញ ពី៨០០រៀលទៅ១០០០រៀលក្នុងមួយគីឡូក្រាម និងតម្លៃដែលឈ្មួញកណ្តាលយកទៅលក់ឱ្យប្រជាពលមានតម្លៃចាប់ពី១៥០០រៀលក្នុងមួយគីឡូក្រាម។

ប្រហុក​ គឺជាប្រភេទអាហារផ្អាប់ដ៏ពេញនិយមមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលទាន​ ដោយពួកគាត់ប្រើប្រហុកធ្វើជាគ្រឿងផ្សំមួយក្នុងអាហារជាច្រើនមុខផ្សេងទៀត​៕fn-2023-12-19-20-12-50-4fn-2023-12-19-20-12-49-2fn-2023-12-19-20-12-51-13fn-2023-12-19-20-12-50-8