Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវឥណទាន ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍

Media LNN | Dec 20, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវឥណទាន ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍
Clinic narith

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកទឹកចិត្តដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់​ ពិនិត្យរៀបចំ​ឥណទាន​ឡើងវិញ ដើម្បីធ្វើយ៉ាងណាងជួយ​ដល់វិស័យទេសចរណ៍​នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍​នៅ​ខេត្តសៀមរាបតែម្តង ​ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីលើកស្ទួយវិស័យ​ទេសចរណ៍​នៅកម្ពុជាឲ្យកាន់តែរីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀតនោះ ​មិនថា​ធនាគារវីង​ ឬធនាគារណានោះទេ គប្បី​ធ្វើការ ពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ។

ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំង​អស់ពិនិត្យ​លទ្ធភាព​ក្នុងការផ្តល់​ឥណទាន​ទៅ​សហគ្រាស​ធុនតូច ​និង​ធម្យមផងដែរ ​ដើម្បី​ធ្វើ​យ៉ាង​ណាជួយ​សម្រាល​ស្ថាន​ភាព​របស់​សហគ្រាសទាំងនោះ​ឲ្យកាន់តែប្រសើរ ​និង​ដើម្បីជួយជំរុញដល់​ចរន្តសេដ្ឋកិច្ច​នៅកម្ពុជា​កាន់តែល្អជាងមុនជាដើម៕