Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មន្ទីរបញ្ចកោណ៖ មានប្រទេសជាង ២០ហើយ ដែលចូលរួម ជាមួយក្រុមការងារចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក

Media LNN | Dec 22, 2023
មន្ទីរបញ្ចកោណ៖ មានប្រទេសជាង ២០ហើយ ដែលចូលរួម ជាមួយក្រុមការងារចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក
Clinic narith

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សរុបមកទល់នឹងពេលនេះមានប្រទេសជាង ២០ហើយ ដែលចូលរួម ជាមួយក្រុមការងារចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារការធ្វើពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម ពីការវាយប្រហារពីសំណាក់ក្រុមហ៊ូទី នៅយេម៉ែន។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

យ៉ាងនេះក្តី ការបូកសរុបថ្មីចុងក្រោយរបស់មន្ទីរបញ្ចកោណ មិនបានបញ្ជាក់ជាសាធារណៈអំពីឈ្មោះប្រទេសបន្ថែម ដែលបានចូលរួមក្នុងក្រុមចម្រុះ នេះទេ ដែលជាសញ្ញានៃភាពរសើបផ្នែកនយោបាយមួយ ចំពោះមុខការកើនឡើងនូវភាពតានតឹងក្នុងតំបន់ ជុំវិញសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស។

ដោយកត់សម្គាល់នូវសេចក្តីប្រកាសរបស់ក្រិក និងអូស្ត្រាលី អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក Patrick Ryder បានបញ្ជាក់ថា «ឥឡូវនេះយើង មានប្រទេសជាង ២០ហើយ បានចុះហត្ថលេខាដើម្បីចូលរួមជាមួយពួកយើង។ យើងនឹងអនុញ្ញាត ហើយផ្តល់ពេលវេលាបន្ថែមដល់ឲ្យប្រទេសដ៏ទៃទៀត សម្រាប់បំណងចង់ចូលរួមរបស់ពួកគេ»។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើកប៉ាល់ដឹកទំនិញនៅឯតំបន់សមុទ្រក្រហម នារយៈពេលចុងក្រោយនេះ បាននាំឲ្យសហរដ្ឋអាមេរិក បង្កើតក្រុមការងារចម្រុះមួយ ហៅថា Prosperity Guardian ដែលដំបូងឡើយមានតែប្រទេសចំនួន ១០ប៉ុណ្ណោះចូលរួម៕